11/03/2015 10:54 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៤០នៃជ័យជំនះ Buon Ma Thuot

លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជ័យជំនះ Buon Ma Thuot (VOV)
ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot បាន​រៀបចំដ៏មហោឡារឹកនាព្រឹកថ្ងៃទី១០ខែមិនា ឆ្នាំ២០១៥ នៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac។ ថ្លែងសន្ទរកថានៅពិធីនេះ លោក Pham Ngoc Nghi ប្រធានគណៈ​កម្មាធិការប្រជាជនខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវ​ប្រវត្តិសាស្ត្រ​ដ៏ភ្លឺស្វាង​នៃ​ជ័យ​ជំនះ Buon Ma Thuot ចាប់ផ្ដើមឲ្យការវាយប្រហារចំរុះនិង​ក្រោកឈរឡើងនិទាឃៈរដូវឆ្នាំ១៩៧៥រំ​ដោះ​ភាគ​ខាងត្បូងឯកភាពប្រទេសជាតិ។​ ដល់ថ្ងៃទី២៤មិនាឆ្នាំ១៩៧៥ខេត្ត Dac Lac បានរំដោះទាំងស្រុង។ លោក​ Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានអះអាង​ថា៖

“ជ័យជំនះ Buon Ma Thuot បានឈានទៅប្រវត្តិសាស្ត្រប្រជាជាតិ​វៀត​ណាមដូចជាវីរបទចម្រៀងមួយ ជាក្តីកត្តិយសនិងមោទនភាពដ៏ធំធេងរបស់បក្ស​ភាគកងទ័ពនិងប្រជាជនបណ្ដាជនជាតិខេត្ត Dac Lac។ ជ័យ​ជំ​នះ Buon Ma Thuot ជាជ័យជំនះយុទ្ធសាស្ត្របង្ហាញនូវការឈ្លាសវៃរបស់ការិយាល័យ​នយោបាយ​គណៈ​កម្មាធិការ​យោធាមជ្ឈឹម។”

ថ្លែងមតិនោពិធីនេះលោក Le Hong Anh សមាជិកការិយាល័យ​នយោបាយ​អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្ស​កុម្មុយ​​នីស្តវៀណាមបានលើក​ច្បាស់ថា៖        “ខេត្តត្រូវរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងចីរភាព អនុវត្ត​ល្អ​ការ​ងារ​កសាង​ជនបទថ្មី ធានាគោលនយោបាយសុខុមាលភាពសង្គមកាត់បន្ថយភាពក្រីក្រ​ពិសេសគឺដំបន់​ឆ្ងាយ​ដាច់​ស្រយាលដំបន់ជនជាតិភាគតិច។ បន្តកសាងទីក្រុង Buon Ma Thuot ក្លាយទៅជានគរស្នូលនៅដំបន់ Tay​ Nguyen។”

ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot (ទី១០​មិនា) នាយប់ថ្ងៃទី៩មិនានៅអាគ៌ា​វប្បធម៍​​កុមា​រសម្ព័ន្ធយុវជនខេត្ត Dac Lac បាន​រៀបចំប្រារព្ធជំរុំទី១០មិនាដោយប្រធានបទ កំលាំងវ័យក្មេងនៅ​ដំបន់​​ខ្ពង់រាប​វីរភាព។ ចូលរួមជំរុំមានសមាជិកសម្ព័ន្ធយុវជនយុវជនបក្ខជនវ័យគ្មេងគំរូជាង​៧០០មក​ពី​ស្រុក​ទី​រួម​ស្រុកទីក្រុងក្នុងខេត្ត។​ ក្នុងក្របខ័ណ្ឌកម្មវិធីជំរុំទី១០មិនាក៏​បានប្រព្រឹត្តទៅសកម្មភាពដោយទាក់​ទាញ​យុវជន​​ច្រើន​កុះករនៃបណ្ដាជនជាតិដែលបានចូលរួមវគ្គបាល់ទាត់ mini កម្មាភិបាលសម្ព័ន្ធយុវជនខេត្ត Dac Lac​ លើក​​ទី២ការប្រណាំងហែលទឹកយុវជន។ ជំរុំនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១០មិនា៕

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ