06/01/2017 09:30 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៣៨នៃទិវាជ័យជម្នះសង្គ្រាមតស៊ូការពារព្រំដែន Tay Nam

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញនិងសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញររៀបចំពិធីរំលឹកខួបលើកទី ៣៨ នៃទិវាជ័យជម្នះសង្គ្រាមតស៊ូការពារព្រំដែន​ Tay Nam និងរួមជាមួយកងទ័ព ប្រជាជនកម្ពុជាឈ្នះលើរបបប្រល័យពូជសាសន៍​ខ្មែរក្រហមថ្ងៃទី៧មករា។
ថ្លែងមតិក្នុងពិធីនេះ លោក ហ៊ីម ហេន អគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ពិធីរំលឹកជ័យ ជម្នេះ៧ ខែមករា ជាឱកាសសម្រាប់ប្រជាជនកម្ពុជាថ្លែងអំណរគុណចំពោះយុទ្ធស្ម័គ្រចិត្តវៀតណាម ដែលជួយឧបត្ថម្ភក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។  ពិធីរំលឹកជ័យជម្នះ៧មករាជាខ្លឹមសារដំបូងក្នុងក្របខ័ណ្ឌនៃកម្មវីធីចំនួន ២០ ដែលសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញត្រៀមរៀបចំក្នុងឆ្នាំ២០១៧ សំដៅជួយជ្រោមជ្រែងអបអរសាទរពិធីរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាមជាមួយកម្ពុជាថ្ងៃទី២៤ ខែមិថុនាផងដែរ៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ