08/01/2017 10:05 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៣៨នៃទិវាជ័យជម្នះលើរបបប្រល័យពួជសាសន៍ខ្មែរក្រហមនៅកម្ពុជា

ពិធីរំលឹកខួបលើកទី ៣៨ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅកម្ពុជាដោយសមាគមមិត្តភាពវៀតណាម-កម្ពុជានិងគណៈកម្មាធិការទាក់ទងអតីតអ្នកជំនាញការវៀតណាមជួយកម្ពុជាបានរៀបចំនាថ្ងៃ​ទី​៦​ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។​ អញ្ជើញថ្លែងមតិក្នុងពិធី លោក Vu Mao ប្រធានសមាគមមិត្តភាព​វៀតណាម -​ កម្ពុជា បានអះអាងថា ជ័យជម្នះលើរបបប្រល័យពួជសាសន៍នៅកម្ពុជាជាជ័យជម្នះរបស់បុព្វហេតុសុចរិត​របស់ចំណងសាមគ្គីតស៊ូរវាងប្រជាជាតិទាំងពីរ។ ចូលរួមក្នុងពិធីនេះ អគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួន ហុង បានសម្តែងការ សប្បាយរីករាយចំពោះរាល់ការអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាព​វៀត​ណាម​-​ កម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយឧបត្ថម្ភយ៉ាងធំធេងសម្រាប់បុព្វហេតុដ៏ឧត្តង់ឧត្តមនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ