01/08/2015 11:39 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី២០នៃទំនាក់ទំនងវៀតណាមអាមេរិកនៅក្រុងវ៉ាស៊ីនតោន


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh ថ្លែងមតិក្នុងពិធី


ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងវៀតណាម  អាមេរិកត្រូវបានស្ថានទូត​វៀត​ណាម​រៀបចំឡើងនាថ្ងៃទី៣១កក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោន។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh បានសង្កត់ធ្ងន់ថា៖

 “ពិធីនេះជាការជួបប្រាស្រ័យរវាងមិត្តភក្តិនឹងគ្នាសំដៅចែករំលែកនូវកំណាត់ផ្លូវកន្លងទៅ ព្រមទាំងរួមការ​សប្យាយ​រីករាយអំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្នុងជំនួបថ្ងៃនេះ ខ្ញុំ បានឃើញភាពស្និទ្ធិ ស្នាលក្នុងមនុស្សម្នាក់ៗនិងការរួមចំណែករបស់យើងទាំងអស់ទៀតផង”។

ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងមតិ

ព្រឹទ្ធសមាជិកអាមេរិក John McCain ជាជនមួយរូបដែលបានដាក់គ្រឹះស្ថានសម្រាប់ទំ​នាក់ទំនងរវាងវៀត​ណាម​ជាមួយអាមេរិកបានឲ្យដឹងថា៖

 “ខ្ញុំមិនដែលគិតថា ប្រទេសយើងទាំងពីរ អាចទទួលបានការវិវឌ្ឍន៍យ៉ាងច្រើនដូច្នេះឡើយ។​ សមិទ្ធិទាំងអស់នេះគឺហូសពីការរំពឹងទុករបស់យើង។ យើងអាចដាក់នៅខាងក្រោយរាល់ការឈឺចាប់ដោយសង្គ្រាម ដើម្បីកសាងទំនាក់ទំនងជាដៃគូសម្រាប់អនាគតមួយនិងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនជំនាន់កូនចៅរបស់​យើង”។
 
ក្នុងតួនាទីជាប្រធានគណៈកម្មាធិការទទួលបន្ទុកយោធានៃព្រឹទ្ធសភាអាមេរិកលោក John McCain អះអាងថា អាមេរិកនឹងរួមដំណើរជាមួយវៀតណាម រក្សាសន្តិសភាពនិងស្ថិរភាពនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ