10/10/2015 10:39 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសមាគមមិត្តភាពវៀតណាមកូរ៉េខាងត្បូងទីក្រុងហូជីមិញ

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូង​ក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី ៤៣៤៧ នៃទិវាឯករាជ្យកូរ៉េខាងត្បូង និងរយៈពេល​២០​ឆ្នាំ​នៃទិវាបង្កើតសមាគម​មិត្តភាពវៀតណាម-កូរ៉េខាងត្បូងក្រុងហូជីមិញ។ នៅទីនេះ លោក​ Park Noh-wan អគ្គកុង​ស៊ុល​កូរ៉េខាងត្បួងប្រចាំទីក្រុងហូជីមិញបានអះអាងថា ក្នុងតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាងក្រុងហូជីមិញជាមួយកូរ៉េខាងត្បូង លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកចូលក្នុងសមិទ្ធិដ៏ធំធេង ក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រកូរវាងរ៉េខាងត្បូងនិង​វៀត​ណាម​។

ទិដ្ឋភាពនៃកម្មវិធីរលកកូរ៉េខាងត្បូងនៅក្រុងហូជីមិញ (រូបថតៈ vietnam+)

លោក Vu Van Hoa ប្រធានសមាគមមិត្តភាពវៀតណាមកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា តាំងពីបង្កើតមក តាមរយៈបណ្តាសកម្មភាពមិត្តភាព សមគមបានបើកទូលាយការជួបប្រាស្រ័យវប្បធម៌ក៏ដូចជាកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច  អប់រំរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។​សកម្មភាពទាំងអស់នេះ​រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រជាជនរវាងវៀតណាមជាមួយកូរ៉េខាងត្បូងឲ្យឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ