07/01/2016 09:17 GMT+7 Email Print Like 0

ពិធីមិទ្ទីងរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលរដ្ឋសភាវៀតណាមលើកដំបូង

ពិធីមិទ្ទីងរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលរដ្ឋសភាវៀត​ណាម លើកដំបូង បាន​ប្រារព្ធ​ឡើង​ដ៏ម​ហោ​ឡារិក​នៅ​វិមាន​រដ្ឋសភា (ទីក្រុងហា​ណូយ)។ អញ្ជើញ​ចូលរួមក្នុងពិធី មានអគ្គលេខាបក្សកុម្មុយ​និស្ត លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Truong Tan Sang នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung ប្រធានរដ្ឋស​ភា លោក Nguyen Sinh Hung រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋា​ភិបាល​និងរដ្ឋសភា​គ្រប់​ជំនាន់។ អញ្ជើញ​ចូល​រួមពិធី​មិទ្ទី​ង​នេះ មាន​វត្តមានប្រ​ធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិន និងប្រធានរដ្ឋសភាឡា លោកស្រី Pany​ Yathotou ផង​ដែរ​។
 


តំណាងចូលរួមក្នុងពិធី

ថ្លែងមតិនៅក្នុង​ពិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ “រដ្ឋ​សភា​ជាតំ​ណាង នៃផែនមហាសាមគ្គីជាតិ។ រដ្ឋសភារប​ស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជា​ជន។ តាំងពី​នីតិកាល​ទី១ រដ្ឋស​ភាក៏បាន​បង្ហាញ ច្បាស់ថាជាតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិ​ជាម្ចាស់​របស់ប្រជាជន។ ម្លោះ​ហើយ រដ្ឋសភានិងនីតិកាលជាបន្តបន្ទាប់ និងរក្សាជានិច្ចភាពជាតំណាងប្រជាជន​គ្រប់ស្រទាប់ ”។

​ក៏តាមលោក Nguyen Phu Trong ក្នុងស្ថានភាពបច្ចុប្បន្ន បក្សទាំងមូល កង ទ័ព​ទាំង​មូល​និង​ប្រជាជន​វៀត​ណាម​ទាំង​មូល ត្រូវសាមគ្គីគ្នា ក្តាប់យកឱកាស និងខិត​ខំប្រឹង​ប្រែង​ជុំនះ​ពុះពារ​រាល់​ការ​លំបាក​ដើម្បី​នាំប្រ​ទេស​ជាតិ​អភិវឌ្ឍ ប្រ​កបដោយចីរភាព​។

​ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បានសង្កត់ធ្ងន់ថា រយៈពេល​៧០ឆ្នាំកន្លង​ទៅ ប្រជាជនវៀតណាមជានិច្ចកាល ជឿទុកចិត្តនិងប្រគល់ឲ្យរដ្ឋសភាប្រតិបត្តិសិទ្ធិ តាក់តែង​ច្បាប់ ឃ្លាំមើល​និង​សម្រេច​រាល់​បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។ លោក Nguyen Sinh Hung បាន​ជឿជាក់​ថា រដ្ឋសភា​វៀត​ណាម នឹងបំពេញល្អភារកិច្ច សក្តិសមទៅនឹង​ការជឿទុក ចិត្តរបស់​បក្ស រដ្ឋនិង​ប្រជាជន​វៀត​ណាម​ជា​និច្ច​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ