21/03/2015 14:39 GMT+7 Email Print Like 0

ពិធីមិទ្ទីងជាតិជួយជ្រោមជែ្រងទិវាទឹកពិភពលោក២០១៥

ឧបនាយករដ្ឋមន្ង្រីលោក Hoang Trung Hai ថ្លែងមតិក្នុងពិធី(រូបថតៈVGP/Nguyên Linh )

នាព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៥ នៅខេត្ត Bac Giang (ភាគខាង​ជើងវៀត​ណាម) ក្រសួង​ធនធាន​និងបរិដ្ឋាន​បានរួម​ជាមួយគណៈកម្មាធិការ​ប្រជាជន​ខេត្ត Bac Giang បានរៀប​ចំពិធី​មិទ្ទីង​ជាតិ​សំដៅ​ជួយ​ជ្រោម​ជ្រែង​ទិវាទឹក​ពិភពលោក​២០១៥ ។ ក្រោមប្រធានបទ “ទឹកជាចំណុច​ស្នូលនៃការអភិវឌ្ឍន៍ចីរភាព” ទិវាទឹក​ពិភព​លោក​​២០១៥នេះ បានអំពាវនា​វការយកចិត្តទុកដាក់របស់សហគមន៍​អន្តរជាតិ អំពី​ទំនាក់​ទំនង​រវាង​ការអភិ​វឌ្ឍន៍​ចីរភាពនិង​ធនធានទឹក។ ថ្លែងមតិក្នុងពិធី​នេះ ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Hoang Trung Hai បាន​សង្កត់​ធ្ងន់​ថា៖

“យើងត្រូវរួមគ្នាសហ​ប្រតិបត្តិការ ដើម្បីប្រើប្រាស់ប្រភពធនធាន​ទឹក​ប្រកប​ដោយ ប្រសិទ្ធភាព កាត់​បន្ថយ​ផល​ប៉ះ​​ពាល់នៃទឹកនិងការ​បំពុល​បរិស្ថាន រួមចំណែក ចូល​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​សម្រេច​បានគោល​ដៅ​សហ​ស​វត្សរ៍គឺ ធានា ដោយចីរភាពអំពីបរិស្ថាន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ