11/08/2016 10:17 GMT+7 Email Print Like 0

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម


ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀត​ណាម​បាន​​ប្រារព្វឡើង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ​នៅ​ទីក្រុងហាណូយ។អញ្ជើញចូលរួមពិធីនេះមានប្រធានរដ្ឋ​វៀត​ណាម ​លោក​ Tran Dai Quang និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងទីក្រុងហាណូយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់បញ្ជាណែនាំនិងមានគោលការណ៍​ គោល​នយោបាយជាច្រើនដោះស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ ជាប្រចាំឆ្នាំ រដ្ឋបានផ្តល់​ថវិការដ្ឋចំនួនជាងមួយហ្មឺនលានដុងដើម្បីជួយឧបត្ថម្ភជាប្រចាំខែ ថែទាំសុខភាពសំរាប់ជនរងគ្រោះដោយ
ជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក ​Tran Dai Quang បានលើកច្បាស់ថា៖

“ ខ្ញុំស្នើគ្រប់ក្រសួង ស្ថានប័នពីមជ្ឈឹមដល់មូលដ្ឋានត្រូវបង្កើនការដឹកនាំបញ្ជាណែនាំ ដើម្បីដោះស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ប្រមូលផ្តុំផ្លាស់ប្តូរថ្មី បង្កើនការងារឃោសនា អប់រំ ចលនាប្រជាជនគ្រប់ស្រទាប់​និងជនរួមជាតិវៀតណាមនៅឯបរទេសនិងមិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់ថែមទៀតអំពីគ្រោះមហន្តរាយ​ជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ ខ្ញុំក៏បានស្នើគ្រប់ក្រសួង ស្ថាប័ន ជួយជ្រោមជ្រែងចលនាធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាមចូលរួមការថែទាំ ជួយឧបត្ថម្ភដោយសកម្មភា​ពជាក់ស្ដែងដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត។”

ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ជំនះពុះ​ពារ​ផលវិបាកនៃជាតិគីមីពុលព័ណ៌លឿងទុំ/dioxin ចំពោះសុខ​ភាពរបស់មនុស្ស​និងបរិស្ថានជាបញ្ហាចំបាច់ផងនិងយូរអង្វែងផង នោះជាមនសិការនិងការទទួលខុស​ត្រូវរបស់ប្រព័ន្ធនយោបាយនិងប្រជាជន ទាំងមូល។ មាន​វត្តមាន​ក្នុងពិធី លោកស្រី Susan Schnall ប្រធានសាខាសមាគមន៍យុទ្ធជន  ដើម្បីសន្តិភាពទីក្រុង New York អាមេរិកបានឲ្យដឹងថា៖

“ក្រុមហ៊ុននិងរោងចក្ររបស់យើងខ្ញុំបានផលិតអាវុធធ្វើសង្គ្រាម។ហើយ​កងទ័ព​របស់យើងខ្ញុំវបានរោយគ្រាប់​បែក​​និងជាតិគីមីពុលទៅលើទឹកដីនិងមនុស្ស​វៀត​ណាម​។​ ក្នុងនាមជាអតីតទាហានចូលរួមសង្គ្រាម​នៅ​វៀត​ណាម​និង​ទទួល​ស្គាល់​ផង ទទួលខុសត្រូវផងចំពោះ ការដែលរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់​ជាតិគីមី​ពុល
ពណ៌​លឿងទុំ/dioxin ទៅលើទឹកដី និងប្រជាជនវៀតណាម​”។
         
ក៏ក្នុងពិធីនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានប្រគល់​គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនចំពោះសមាគមជនរងគ្រោះដោយជាតិ​គីមី​ពុល​ពណ៌លឿងទុំ/dioxinវៀតណាមដើម្បីរាល់ការខំប្រឹងប្រែងជួយ​ឧបត្ថម្ភ​ជន​រងគ្រោះទាំងអស់ជំនះពុះពារការលំបាក សម្របខ្លួនចូលក្នុង​សហគមន៍៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ