23/05/2015 10:52 GMT+7 Email Print Like 0

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិអំពីជីវចម្រុះ


ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិអំពីជីវចម្រុះ

អភិរក្សជីវចម្រុះ ដើម្បី​ការអភិវឌ្ឍន៍​និរន្តភាព ជាប្រ​ធានបទ​នៃពិធីមិទ្ទិញ​រំលឹកខួប​អនុស្សាវរីយ៍ នៃ​ទិវា​អន្តរ​ជាតិ​ជីវ​ចម្រុះ (ថ្ងៃទី២២ខែ​ឧសភាឆ្នាំ​២០១៥​) ដែល​ត្រូវ​បាន​ក្រ​សួង​ធនធាន​និង​បរិស្ថាន​វៀត​ណាម​​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី២២ខែឧសភាឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​ហាណូយ។ ថ្លែង​មតិ​នៅទី​នេះ លោក Nguyen The Dong អគ្គ​នាយ​ក​រង អគ្គ​នាយក​ដ្ឋានបរិស្ថាន នៃ​ក្រសួងធនធានិ​ងបរិស្ថាន​វៀតណាម បាន​អះអាង​ថា៖ វៀត​ណាម​បាន​សកម្ម​ចូល​រួម និង​អនុវត្ត​តាមអ​នុសញ្ញាអន្តរ​ជាតិនា​នា អំពី​ការអភិរក្ស​ជីវ​ចម្រុះ​ផ្តល់​អាទិភាព​ជំរុញ​ខ្លាំង​ការ​ងារ​អភិរក្ស​ជីវ​ចម្រុះ។ សង្កត់​ធ្ងន់​ទៅលើសារ​សំខាន់​នៃ​ការកសាង​ប្រព័ន្ធ​ច្បាប់ ស្ដីពី​ជីវចម្រុះ​របស់​វៀត​ណាម លោក Nguyen The Dong បានអោយ​ដឹង​ថា៖

“​ដើម្បី​បន្តជំរុញ​ខ្លាំងថែម​ទៀតការ​ងារ​អភិរក្ស​ជីវចម្រុះ​នេះ នា​ពេល​ខាង​មុខ​វៀត​ណាម​ត្រូវ​ផ្តល់​អាទិភាព​សុក្រិត​ប្រព័ន្ធ​ច្បាប់​ ស្ដីពីជីវចម្រុះ​ជំរុញខ្លាំង​ការ​អនុវត្តន៍​ច្បាប់ជីវ​ចម្រុះ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ជីវ​ចម្រុះ ដល់​ឆ្នាំ​២០២០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ២០៣០៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ