09/06/2016 09:58 GMT+7 Email Print Like 0

ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ​ជួយជ្រោមជ្រែងសប្ដាហ៍កោះនិងសមុទ្រវៀតណាមនិងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨ ខែមិថុនា)។ សប្ដាហ៍កោះនិងសមុទ្រវៀតណាម ឆ្នាំ ២០១៦ មានប្រធានបទ៖ ​ដើម្បីផែនដីមួយប្រកបដោយស្រស់បំព្រង។ ទិវា​មហាសាគរឆ្នាំនេះមានប្រធានបទ៖មហាសាគរខ្លាំងក្លាភពផែនដី​ស្រស់បំព្រង។          សប្ដាហ៍កោះនិងសមុទ្រវៀតណាម ត្រូវបានរៀបចំឡើងពីថ្ងៃទី១ដល់ថ្ងៃទី៨ ខែមិថុនាជាប្រចាំ​ឆ្នាំលើទូទាំងប្រទេស ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជនគ្រប់ស្រទាប់ និងស្ថាប័ន រដ្ឋអំណាចនានាអំពីតួនាទី សារសំខាន់របស់ក៉សមុទ្រ​ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសក៏ដូចជាលើកកំពស់តំលៃរបស់​មហាសាគរចំពោះជីវភាពរស់នៅរបស់មនុស្សលោក។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើថា៖          “ កិច្ចការពារបរិស្ថានសមុទ្រ​ជាភារកិច្ចសំខាន់ពិសេសជាប្រចាំនិងយូរ​អង្វែង។ ​បង្កើនកិច្ចការពារបរិស្ថាន ជាពិសេសគឺតំបន់ឆ្នេរសមុទ្រ ទប់ទល់នឹងបំ​រ៉ែបំ​រួលអាកាសធាតុ។ ខ្ញុំស្នើអោយក្រសួងធនធាននិងបរិស្ថានត្រូវម្ចាស់ការរួមសហការជាមួយក្រសួង ស្ថាប័នទាក់ទិននានា និងតំបន់ផ្សេងៗ ត្រួតពិនិត្យ​ផ្ទាល់គ្រប់គំរោងការណ៍បញ្ចេញកាក់សំណល់ចេញទៅសមុទ្រ ធានាអនុវត្តគ្រប់គ្រាន់ប្រសិទ្ធិភាពបទបញ្ញាត្តិនានារបស់ច្បាប់ស្ដីអំពីកិច្ចការពារបរិស្ថាន ​ដោះស្រាយយ៉ាងម៉ត់ចត់ ចំពោះបុគ្គលឬអង្គការណាមួយមានអំពើរំលោភ៕​”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 
បណ្តាព័ត៌មានបានផ្សាយ