10/05/2015 16:35 GMT+7 Email Print Like 0

ពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសនៅរុស្ស៊ី

 នៅម៉ោងទី ១០ ព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៥ (តាមម៉ោងទីក្រុងម៉ូស្គូ) រុស្ស៊ីបាន រៀបចំពិធីព្យុហយាត្រា​រំលឹក​ខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីស។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ ​រួមជាមួយថ្នាក់ដឹកនាំបរទេសចំនួន ៣០ រូប ក្នុងនោះ មានប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang បាន​ចូលរួមពិធីនេះ។ ពិធីព្យុហយាត្រានេះបានប្រព្រឹត្តទៅក្រោមការបញ្ជាណែនាំរបស់ មេបញ្ជាការ​បណ្ដា​កំលាំង​ប្រដាប់អាវុធរុស្ស៊ី នាយឧត្តមសេនីយ៍ Oleg Salyukov។ តាមគំរោង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងប្រសាសរយៈពេល ១ នាទីរំលឹកវិញ្ញាណខ័ណ្ឌយុទ្ធជនពិលីកុលបុត្រកុលធីតាសហភាពស៊ូវៀតដែល
បាន​ពិលីជីវិតក្នុងការប្រយុទ្ធការពារប្រទេសជាតិដ៏មហិមារ។ ទាហានចំនួន ១៦ពាន់នាក់រួមជាមួយអាវុធ​យុទ្ធភ័ណ្ឌ​យោធា​រាប់រយគ្រឿងយន្តហោះចំបាំងចំនួន១៤៣ គ្រៀង បានចូលរួមពិធីនេះ។ ចំណុចពិសេសនៃ ពិធី​ព្យុហយាត្រាលើកនេះគឺការបង្ហាញគ្រឿងអាវុធយុទ្ធភ័ណ្ឌយោធាទំនើបថ្មីបំផុត។ បណ្ដាអង្គការយោធារបស់ Azerbaijan Amernia បែឡារុស Kazhakstan Kyrgyzstan Tajikistan Serbia ឥណ្ឌា ចិន ក៏បានចូលរួមពិធីនេះ ផង​ដែរ៕ 

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ