12/10/2018 11:30 GMT+7 Email Print Like 0

ពិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង

សិក្ខាសាលានេះជាឱកាសមួយដ៏ល្អសំរាប់វៀតណាមដើម្បីផ្សព្វផ្សាយផលិតផល ផ្នែកទេសចរណ៍ និងកន្លែងទេសចរណ៍​ដែលគួរឲ្យទាក់ទាញក៏ដូចជាឱកាសធ្វើការ វិនិយោគរបស់វិស័យទេសចរណ៍វៀតណាមទៅកាន់សហគ្រាស ទី​ភ្នាក់ងារ សារ ព័ត៌មានរបស់ទីក្រុង Gwangju ផងដែរ ។

 ពិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង

ក្រៅពីនោះសិក្ខាសាលានេះក៏មានការថ្លែងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក​ Ly Xuong Can ស្តីពីទេសចរណ៍វៀតណាម ព្រមទាំងមានការថ្លែងបទអន្តរគមន៍របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលផ្សព្វផ្សាយអំពីជើងហោះហើរដែលតភ្ចាប់រវាងប្រទេសទាំងពីរផងដែរ។ ក្នុងថ្ងៃដដែលនោះ នាយកនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម Nguyen Trung Khanh ក៏បានអញ្ជើញជួបសំដែងការគួរសមជាមួយប្រធានក្រុមប្រឹក្សាទីក្រុង Gwangju លោក Kim Dong-Chan ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ