23/11/2018 06:31 GMT+7 Email Print Like 0

ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំពោះនាយកអង្គការសុខភាពពិភពលោកទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកភាគខាងលិច


 ទិដ្ឋភាពនៃពិធី (រូបថតៈ Infonet)

 នារសៀលថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាល វៀតណាម ​លោកស្រី Nguyen Thi Kim Tien បាន​អញ្ជើញប្រគល់គ្រឿង​ឥស្សរិយ យសមិត្តភាពរបស់វៀតណាមចំពោះ ​បណ្ឌិត Shin Young - Soo នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយ​មាន​ការរួម​ចំណែក​ដល់​ការ​អភិវឌ្ឍវិស័យសុខាភិបាលនៅវៀតណាម​។ 

គ្រឿង​ឥស្សរិយយសមិត្តភាពគឺជា រង្វាន់ខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមជូន​ចំពោះ​បុគ្គល​ឬអង្គការ​ក្រៅរដ្ឋាភិបាល​ ដែលបានចូលរួមវិភាគទានយ៉ាងសកម្មក្នុងការ​កសាង ការពង្រឹង​និងអភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិ បត្តិការល្អរប្រសើរវាងវៀតណាម​និងអង្គការបរទេស។

អញ្ជើ​ញថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បាន​សង្កត់​ធ្ងន់​ថា​ ក្នុងអំឡុងពេល ១០ ឆ្នាំ ក្នុងនាមជានាយកទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច លោកបណ្ឌិត Shin Young​ - soo តែងតែដើរតួនាទីយ៉ាងសំខាន់និងបានសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី​នាំចេញ​ ចក្ខុវិស័យជាតិក្នុងការថែទាំសុខភាពប្រជាជនទាំ​ងមូល។ លោករូបនេះ បាន​ជួយនិង​ផ្តល់យោបល់​ដល់​ក្រសួង​សុខាភិបាលក្នុងការបង្កើតគោលនយោបា​យ កំណែទម្រង់សម្រាប់ប្រព័ន្ធសុខាភិបាលវៀតណាម ដូច​ជាការថែ​ទាំសុខភាពបឋម ការពង្រឹងសុខ​ភាពតាមមូល ដ្ឋានការអភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​សុខាភិបាល​ជាដើម៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ