17/11/2018 10:13 GMT+7 Email Print Like 0

ពិធីប្រគល់រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨


 ទិដ្ឋភាពនៃ ពិធីប្រគល់រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨

 នាព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុង​ហាណូ​យបានប្រព្រឹត្តិទៅពិធីបូកសរុប និង​​​ប្រគល់​​រង្វាន់ សារព័ត៌​មាន " ដើម្បីបុព្វហេតុមហាសាមគ្គី​ជាតិទាំងមូល" លើកទី ១៣​ ពីឆ្នាំ​​២០១៧ ដល់ឆ្នាំ២០​១៨ ក្នុង​ឱកាស​រំលឹក​​ខួប​លើកទី​៨៨ ទិវាប្រពៃណីនៃ ​​រណសិរ្សមាតុភូមិ​វៀតណាម​ (ថ្ងៃទី​១៨ ខែវិ​ច្ឆិកា)។ 
 
សមាជិក​ការិយាល័យនយោបាយ លេខា​ងមជ្ឈិមបក្ស ប្រធានគណកម្មការផ្សព្វផ្សាយ ​អប់រំមជ្ឈិម លោក V​o Van Thuong និង ​លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការ​មជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក​ Tran Thanh Ma​n បានអញ្ជើញចូលរួមកម្មវិធីនេះ។

អញ្ជើញ​​ថ្លែងមតិនៅទីនេះ លោក Ho Quang Loi អ្នកកាសែត អនុប្រធាន​សមាគមន៍​អ្នកកាសែត​វៀត​ណាម​បាន​ឲ្យដឹង​ថា៖ “នាឆ្នាំ ២០១៨ រាល់ស្នា​ដៃដែល​បាន​ចូលរួម​ការប្រ​ឡង​រង្វាន់​សារព័ត៌មាន​មហាសាមគ្គី​ជាតិ​ទាំង​មូល ​គឺត្រូវបានកត់សម្គាល់នូវសកម្មភាពគួរឲ្យចាប់​ អារម្មណ៍រប​ស់ រណសិរ្សមាតុ​ភូមិវៀត​ណាម​ពីថ្នាក់​មជ្ឈិម​ចុះមកថ្នាក់​មូលដ្ឋាន។ ក្នុងនោះ បានបង្ហាញយ៉ាងច្បាស់លាស់​នូវតួនាទីឃ្លាំមើល តួនាទីបដិ​វា​ទ​សង្គម ហើយ​ពិសេស​គឺតួនាទី​ជាមជ្ឈមណ្ឌល​មហាសាមគ្គីជាតិទាំងមូល​”​។
 
គណ​ចាត់តាំង រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ពីឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០១៨ បាន​ប្រគល់រង្វាន់ពិសេសចំនួន ១​ រង្វាន់ រង្វាន់ថ្នាក់ A ចំនួន ៣ រង្វា​ន់  រង្វាន់ថ្នាក់ B ចំ​នួន​ ១៣ រង្វាន់​ និង​រង្វាន់ថ្នាក់ C ចំនួន ៣២ ​រង្វាន់ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ