13/11/2018 11:06 GMT+7 Email Print Like 0

ពិធីប្រគល់រង្វាន់នៃកម្មវិធី “ចំណេះដឹងវ័យក្មេងសម្រាប់ការអប់រំ” ឆ្នាំ២០១៨

នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនបក្សកុម្មុយនិស្តទីក្រុងហូជីមិញ ក្រសួងអប់រំនិងបណ្តុះ​បណ្តាល កាសែតយុវជន (Tuoi Tre) បានសហការរៀបចំពិធីប្រគល់ពានរង្វាន់ “កម្មវិធីចំណេះដឹង​វ័យ​ក្មេងសំរាប់ការអប់រំ” ឆ្នាំ ២០១៨ ។

ដោយបានបំផុសពីថ្ងៃទី ៤ ខែមេសា “កម្មវិធីចំណេះដឹងវ័យក្មេងសំរាប់ការអប់រំ” ឆ្នាំ ២០១៨ បានទទួលបានសំ​ណង់​ចំនួន ៤០០ ជាគំនិតផ្តូចផ្តើមរបស់អ្នកនិពន្ធវៀតណាមដែលកំពុងសិក្សានៅឯបរទេសបានផ្ញើរមកចូលរួម។
គណៈចាត់តាំងបានប្រគល់ពានរង្វាន់ដល់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានការច្នៃប្រឌិតដ៏ល្អបំផុតចំនួន ៤ ​និងប្រាក់រង្វាន់ចំនួន ១០០ លានដុងសម្រាប់សំណង់និមួយៗ ដែលក្នុងនោះគឺជាគំនិតផ្តួចផ្តើមនិងសំណង់ដូចជា៖ ចង្កៀងរៀនឆ្លាត - The Smart Light បច្ចេកវិទ្យា ៤.០ និពន្ធដោយ  Nguyen Huy Du (ហាណូយ); VEC - ប្រព័ន្ធកំណត់កម្រិតចំណេះដឹងតាមរយៈបច្ចេកវិទ្យា BlockChain បានទៅក្រុមអ្នកនិពន្ធមកពីទីក្រុងហូជីមិញជា​ដើម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ