22/05/2018 09:47 GMT+7 Email Print Like 0

ពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនឲ្យនាយទាហានរក្សសន្តិភាព អ.ស.ប. ចំនួន ៧ រូប


 ពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនឲ្យនាយទាហានរក្សសន្តិភាព អ.ស.ប. ចំនួន ៧ រូប

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​​២០១៨​ នៅទីក្រុងហាណូយ ក្រសួង​ការពារប្រទេស ​វៀតណាម​បាន​រៀប​ចំ​ពិធី​ប្រគល់​សេចក្តី​សម្រេច ​របស់ប្រធានរដ្ឋវៀតណាមនិង​ ប្រគល់ភារកិច្ចជូននាយ​ទាហា​ន ទៅបំពេញ​ភារកិច្ច​រក្សា​សន្តិភាព​ អ.ស.ប. ចំនួន ៧ រូបនៅសា​ធារណៈរដ្ឋអាហ្វ្រិកកណ្ដាល ​និងស៊ូដង់ខាងត្បូង។ ​ថ្លែងមតិនៅទីនេះ អ​នុរ​ដ្ឋមន្ត្រី​​ក្រសួងការពារជាតិវៀ​តណាម ឧត្តមសេនីយ៍ឯក  ​Nguyen Chi Vinh បាន​ស​ម្តែងគោលបំ​ណងថា៖ នាយ​ទាហានទាំ​ង ៧ រូបនេះនឹងក្លាយទៅជា​ស្ពាន តភ្ជាប់​រវាងវៀតណាមនិងក្រុ​មបេសកកម្មរបស់ អ.​ស.ប. ដើម្បី​ទាក់​ទង ដោះ​ស្រាយ​បញ្ហានៅប្រ​ទេសសាមី បង្កលក្ខណៈ​ងាយស្រួលដើម្បីដាក់ពង្រាយ អ​ង្គភាព​ទៅលើដី​ពិត​ជាក់​ស្តែង។ នាពេល​ខាងមុខ នា​យកដ្ឋានរក្សសន្តិភាព​បន្តបង្កើន​​​ការងារជ្រើសរើសយោធិ​ត្រៀ​មរៀប​ចំ កំលាំង​​ជំនួសជាបន្ត​សំរាប់​បណ្ដាឆ្នាំ ជាបន្តឆ្លើយតប​​នឹងតម្រូវការ​ភារកិច្ច​៕ ​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ