03/03/2015 11:12 GMT+7 Email Print Like 0

ពិធីប្រគល់រង្វាន់នៃការប្រឡងនិពន្ធបទចម្រៀង IPU ១៣២

នាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាម បានសហការជាមួ​យ​អនុ​គណៈកម្មាធិការ​ព័ត៏មានឃោសនាមហាសន្និបាតលើកទី១៣២នៃសហភាពអន្តរសភាពិភពលោក(ហៅ​កាត់​ថា​ IPU ១៣២) រៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងនិពន្ធបទចម្រៀងស្វាគមន៍ IPU ១៣២។សមាជិក ការិយាល័យ​នយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ប្រធានគណៈ​ចាត់​តាំង​ IPU ១៣២ បានចូលរួមពិធីនេះ។ត្រូវបាន បំផុសពីខែធ្នូ ឆ្នាំ២០១៤​ដល់ខែ មករា ឆ្នាំ២០១៥ គណៈចាត់​តាំង​ទទួល​បានវណ្ណ កម្មចំនួន១៥០ ដែលតម្កើងសន្តិភាព​ កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍ វប្បធម៌​និង​មនុស្ស​វៀតណាម។រង្វាន់លំដាប់ថ្នាក់ទី១ត្រូវបានប្រគល់ជូនតន្រ្តីករ  Doan Nho ដោយបទចម្រៀង​“កសាង​ឋាន​សួរត៍លើភពផែនដីដ៏សុខសាន្តត្រាណ ”។នេះក៏ជាបទបម្រៀងជាផ្លូវការនៃ IPU ១៣២ផង​ដែរ​។​​ ថ្លែងមតិ​នៅ​ពិធីប្រគល់ រង្វាន់ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien បានលើក ច្បាស់ថា៖ 


គណៈចាត់តាំងប្រគល់រង្វាន់លំដាប់ថ្នាក់ទី១ជូនតន្ត្រីករ Doan Nho

 
ការប្រឡងនិពន្ធបទចម្រៀងស្វាគមន៍ IPU ១៣២ ត្រូវបានបំផុសឡើងយ៉ាងទូលំ ទូលាយនៅទូទាំងប្រទេស និង​ទទួលបានការយកចិត្តទុកដាក់និងចូលរួមយ៉ាង សកម្មរបស់តន្រ្តីករ សិល្បករជាច្រើន​កុះករ​។​​ បណ្ដាប​ទ​ចម្រៀង​មានគុណភាព សិល្បៈល្អ។វាបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះត្រង់ ស្និតស្នាល សម្រស់ស្អាត របស់​ទឹក​​ដីនិងមនុស្សវៀតណាមចំពោះមិត្តភក្ដិអន្តរជាតិ”។ IPU ១៣២ នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ទី១ ខែមេសា ខាងមុខ នេះ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងជាង១៣០០​នាក់ មកពីប្រទេសចំនួន១៦០លើពិភពលោក៕ 
 
តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ