06/04/2018 09:41 GMT+7 Email Print Like 0

ពិធីប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ»


 ពិធីប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ»

នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ តាងនាមអង្គប្រធានសម្ព័ន្ធបណ្ដាសមាគមមិត្តភាព​វៀត​ណាម អនុប្រធាន លោក Don Tuan Phong បានប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ» ជូនចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក  Lee Hyuk ក្នុងឱកាសបញ្ចប់​បេសកម្មការទូតនៅវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Don Tuan Phong បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ នៅវៀតណាមអស់រយៈពេល ២ ឆ្នាំកន្លងទៅ លោក Lee Hyuk ជានិច្ចកាលម្ចាស់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងសកម្មរវាងបណ្ដាក្រសួងផ្នែកនិងតំបន់នានារវាងប្រទេសទាំងពីរ។ សម្តែងនូវិបត្តិយសពេលដែលទទួលបានមេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ​» ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Lee Hyuk បានសន្យាថា៖ ក្នុងឋានៈថ្មី លោកនឹងខំប្រឹងប្រែង ជំរុញយ៉ាង​ខ្លាំងថែមទៀតនូវទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាននិយាយរួម និងកូរ៉េខាងត្បូង-វៀតណាមនិយាយដោយ​ឡែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ