28/11/2016 10:32 GMT+7 Email Print Like 0

ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១១ឆ្នាំ២០១៦

ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១១ឆ្នាំ២០១៦ បាន​ប្រព្រឹត្ត​ទៅនាព្រឹក​ថ្ងៃទី​២៧ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធី​នេះ មានវត្តមាន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ លោក Vuong Dinh Hue។


ទិដ្ឋភាពនៃពិធី

ថ្លែងមតិក្នុង​ពិធី លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបាន​ឲ្យ ដឹង​ថា ក្នុង​ឆ្នាំ២០១៦​នេះ ពាន​រង្វាន់​បាន​ប្រគល់​ជូន​យុវជន​ចំនួន​៨៥​រូប ក្នុង​នោះ មាន​យុវជន​៨៤%ប្រកប​ផលិត​កម្ម​ផ្ទាល់​ដោយ​មាន​រូបសណ្ឋាន​ចិញ្ចឹម​សត្វ​ដាំដុះ​ដំណាំ និង​អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម​ប្រកបដោយប្រសិទ្ធភាព។

"យុវជនជនបទចំនួន៨៥នាក់ដែលទទួលពានរង្វាន់ Luong Dinh Cua ពេល​នេះ នឹង​ជាកម្លាំង​ឈាន​មុខ​ធ្វើជា​គំរូឲ្យយុវជន​ជនបទប្តេជ្ញា​អនុវត្ត​ រាល់គោលដៅ​របស់​បក្ស  និង​រដ្ឋបាន​ដាក់​ចេញ​ឲ្យផ្នែក​កសិកម្ម​វៀត​ណាម​។ យើងខ្ញុំជឿជាក់​យ៉ាង​មុតមាំ​ថា ពានរង្វាន់នេះនឹងបន្តពង្រឹង និងពង្រីកភាពច្នៃប្រឌិតនិងស្មារតី​ចាប់​ផ្តើម​អាជីពក្នុ​ងយុវ​ជនទាំង​អស់ ដើម្បីពួកគេបន្តទទួលជោគជ័យ រួមចំណែក​កាន់​តែសកម្មថែម​ទៀត សម្រាប់​ផ្នែក​កសិក​ម្មរបស់​វៀត​ណាម”។

​តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញ​ប្រគល់​ប័ណ្ណសរសើ​របស់​នាយករដ្ឋ​មន្ត្រីរ​ដ្ឋាភិបាលជូន​យុវជនគំរូចំនួន​៤រូបផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ