30/10/2016 10:59 GMT+7 Email Print Like 0

ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”


ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ សហព័ន្ធពលករវៀតណាម​បាន​រួម​សហការ​ជាមួយ​ក្រសួង​ការ​ងារ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​វៀតណាម និង​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀត​ណាម​រៀប​ចំ​ពិធី​ប្រគល់​ពាន​រង្វាន់ “អង្គភាព​អាជីវកម្ម ដើម្បីពល​ករឆ្នាំ​២០១៦”សម្រាប់អង្គភាព​អាជីវកម្ម​ចំនួន​១៥។ នេះជា​អង្គ​ភាព​អាជីវកម្ម ដើរ​មុខ​គេ ដែលខិតខំប្រឹងប្រែង​កែលំអបរិយាកាស​ការងារ យកចិត្ត​ទុក​ដាក់​ជីវភាព​រស់ នៅ​ទាំងខាងសំភារៈនិងខាងស្មារតីរបស់កម្មករសំដៅ ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​និរន្តរ​ភាព។ ថ្លែង​មតិ​នៅក្នុង​ពិធី​នេះ ប្រធានសហព័ន្ធពលករវៀតណាម​ លោក Bui Van Cuong បានឲ្យដឹងថា៖

​“​ពានរង្វាន់អង្គភាពអាជីវកម្ម ដើម្បីពលករទទួលបានការជួយជ្រោមជ្រែងយ៉ាង​សកម្ម ​ពីមជ្ឈដ្ឋាន​អង្គភាព​អាជីវកម្ម​និង​អាជីវករ​។ អង្គភាព​អាជីវកម្មដែលទទួលបាន​ពាន​រង្វាន់​នេះមិន​ត្រឹម​តែ​ពង្រីក​បាន​ប្រសិទ្ធិភាព​ការងារ​ប៉ុណ្ណោះទេ​ ថែមទាំងរីកសាយ​ភាយ​នូវឥទ្ធិពល​របស់ខ្លួន​ទៀត​ផង រួម​ចំណែក​បង្កើត​ឡើង​សហគមន៍​អង្គភាព​អាជីវកម្ម​ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ”។

​ប្រធានសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានអះអាងថា ពាន​រង្វាន់​នេះ​បាននាំ​មក​ជូន​លករ​សិទ្ធិ​ធានា​ នៅកម្រិតខ្ពស់និងវប្បធម៌អង្គភាពអាជីវកម្ម​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ