23/07/2018 09:53 GMT+7 Email Print Like 0

ពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ


 ពិធីចុចប៊ូតុងប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ (ប្រភព: http://cand.com.vn)

 នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៨ នៅទីលានសួនច្បារ Ly Thai To ខ័ណ្ឌ Hoan Kiem  ទីក្រុងហាណូយ ក្រសួង​ឧស្សាហពា​ណិជ្ជកម្មវៀតណាម បានរៀបចំពិធីប្រកាសហត្ថលេ​ខារាប់លាន ដើម្បីសុវត្ថិភាពចំ​ណីអាហារ​ ដែល​ជាព្រឹត្តិការ​សំខាន់ៗមួយក្នុងក្រប​ខ័ណ្ឌកម្មវិធីធ្វើសក​ម្មភាព ដើម្បីសុវត្ថិភាពចំណីអាហារ។

​ 
 អង្គប្រជុំចូលរួមពីធី (ប្រភព: http://cand.com.vn)

 អញ្ជើញថ្លែង​មតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពា​ណិជ្ជកម្ម​វៀតណាម លោក  Do Thang Hai បាន​ឲ្យដឹង​ថា​៖​ក្រសួងឧស្សាហពាណិជ្ជកម្មគឺជាអង្គភា​ពមួយក្នុងចំណោមអង្គភាព​ទាំង​ ៣ ដែលត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់ឲ្យ​អនុវត្តន៍​កិច្ចការគ្រប់គ្រង​រដ្ឋអំពីសុវត្ថិភាព​ចំណី​អាហារ​។

 
 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក  Do Thang Hai (ប្រភព: http://cand.com.vn)

ទន្ទឹននឹងនេះ ក្រសួងឧស្សាហពាណិជ្ជកម្មបាន និងកំពុង​សកម្មក្នុង​ការអនុវត្ត​គោលនយោបាយ​ជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស​ មូលដ្ឋានផលិតកម្ម ធ្វើ​អាជីវកម្ម ចែកចាយចំណីអា​ហារ ពិគ្រោះយោ​បល់​កសាង​រូបសណ្ឋាន​ខ្សែសង្វាក់​ហាង ​មូលដ្ឋានធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិ​ភាពចំណីអាហារ អ​នុវត្ត​បណ្ដាវិធី​សាស្ត្រគ្រប់​គ្រង​ដ៏​ជឿន​​លឿន​ធានា​គុណភាព សុវត្ថិភាព និងត្រួតពិនិត្យបានប្រ​ភពដើមជាដើ​ម។​
 
កម្មវិធី​នេះទទួលបានការជួយ​ជ្រោមជ្រែង​យ៉ាងច្រើន​កុះកររបស់​ស្ថាប័ន​ទីភ្នាក់​ងារសារ​ព័ត៌មាន​នៅទូទាំង​ប្រទេស​ ប​ណ្ដមូលដ្ឋាន សហគ្រាស និងអតិថិជ​ន ក្នុងនោះមានការរួមដំណើររបស់​សហគ្រាស​ដូច​ជា៖ សម្ព័ន្ធ​ក្រុម​ហ៊ុន​ TH  សម្ព័ន្ធក្រុមហ៊ុន ​Central Group  សម្ព័ន្ធក្រុមហ៊ុនធ្យូង និង​រ៉ែវៀតណាម និ​ងអគ្គក្រុម​ហ៊ុនដែក​ថែប​​វៀត​​ណាម​ជាដើម​៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ