07/05/2018 09:56 GMT+7 Email Print Like 0

ពិធីបំផុសចលនាជាតិសំរាប់ខែសុវត្ថិភាពការងារ

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីបផុសចលនាជាតិសំរាប់ឆ្នាំសុវត្ថិភាពនិងអនាម័យការងារលើកទី២។ នេះគឺជាសកម្មភាពផ្លូវការនៃខែសុវត្ថិភាពនិងអនាម័យការងារឆ្នាំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ៣១ ខែឧសភា ។

ក្រោមប្រធានបទ "ដោយភាពមម្ចាស់ការក្នុងការបង្ការ និងត្រួតពិនិត្យនូវកក្តា គ្រោះថ្នាក់ដែលអាចប៉ះពាល់អាក្រក់ដល់ទីកន្លែងធ្វើការដើម្បីទប់ស្កាត់ពីគ្រោះថ្នាក់ ការងារនិងជំងឺវិជ្ជាជីវៈ" ។ ខែសុវត្ថិភាពនិងអនាម័យការងារឆ្នាំនេះមានគោលបំណងនាំមកនូវស្មារតីនៃការផ្លាស់ប្តូរថ្មី សន្សំសំចៃ និងមានប្រសិទ្ធភាពសំរាប់ សហគ្រាស​ និងមូលដ្ឋាន។ លោក Nguyen Anh Tho អនុប្រធាននាយកដ្ឋានទទួលបន្ទុកសុវត្ថិភាពការងារនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមវៀតណាមបានឲ្យដឹងថា៖

“ការតភ្ជាប់ជាមួយពិធីបំផុសចលនានេះគឺជាសកម្មភាពជំនាញកិច្ចសន្ទ នាធុរកិច្ច និងវេទិកាស្តីពីសុវត្ថិភាពសម្រាប់​ពលករវ័យក្មេងទៀតផង។ ទន្ទឹមនឹងនេះ  អាជ្ញាធរមានសមត្ថកិច្ចនឹងបង្កើនការធ្វើអធិការកិច្ចនិងត្រួតពិនិត្យអំពីស្ថានភាពសុវត្ថិភាពនិងអនាម័យការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់នានាដែលបណ្តាលមកពីការរំលោភបំពានច្បាប់សុវត្ថិភាពនៅកន្លែងធ្វើការ ជាពិសេសនៅទីក្រុងហូជីមិញ ខេត្ត Binh Duong ទីក្រុង Ba Ria Vung Tau និង Dong Nai (ភាគខាងត្បូងវៀតណាម)ជាដើម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ