04/06/2021 12:38 GMT+7 Email Print Like 0

ពិធីបំផុសកម្មវិធីផ្ញើរសារតាមទូរស័ព្ទ “ប្រជាជនទាំងមូលជួយគាំទ្រការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩”

បណ្ដាតំណាងចុចប៊ូតុងបំផុសកម្មវិធីផ្ញើរជួយគាំទ្រការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបំផុសកម្មវិធីផ្ញើរសារតាមទូរស័ព្ទ “ប្រជាជនទាំងមូលជួយគាំទ្រការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩” ហើយបើកដំណើរការកម្មវិធី “វ៉ាក់សាំងសម្រាប់កម្មករ”។

ពិធីនេះត្រូវបានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អគ្គសហព័ន្ធពលករវៀតណាម និងក្រសួងព័ត៌មាន-ទូរគមនាគមន៍ សហការរៀបចំនៅលើវេបផតថលព័ត៌មានអេឡិចត្រូនិកមនុស្សធម៌ជាតិ ១៤០០។

អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចាត់ទុកថា នេះជាការងារដ៏មានអត្ថន័យជាក់ស្ដែង ដែលជួយជ្រោមជ្រែងគោលជំហរធំៗរបស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិ វៀតណាម។ ចំនួនទឹកប្រាក់ទាំងស្រុងដែលទទួលបានពីការផ្ញើរសារតាមទូរស័ព្ទនេះ នឹងត្រូវបានប្រគល់ជូនមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ហើយជួយឧបត្ថម្ភដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងដែរ ក្នុងនោះផ្ដល់អាទិភាពដល់ការទិញវ៉ាក់សាំងសម្រាប់កម្មករនិងប្រជាជនដែលមានស្ថានភាពរស់នៅលំបាក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ