20/08/2018 10:04 GMT+7 Email Print Like 0

ពិធីបើក ASIAD 2018 នៅប្រទេសកោះរាប់ហ្វឺនឥណ្ឌូនេស៊ី


 ឈុតសម្ដែងមួយនៅក្នុង ពិធីបើក ASIAD 2018 នៅប្រទេសកោះរាប់ហ្វឺនឥណ្ឌូនេស៊ី

 នាយប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៨ ពិធីបើកមសហោស្រពកីឡាទ្វីបអាស៊ី ASIAD 2018 បានប្រ​ព្រឹត្តិ​ទៅ​នៅ​ពហុ​​កីឡាដ្ឋាន​  Gelora Bung Karno នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ ​ដោយប្រធាន​បទ "ថាម​ពល​នៃ​ទ្វីប​អាស៊ី​" គណៈចាត់តាំង ASIAD 2018 បានលើកត្រដែតកម្លាំងសាមគ្គីភាព វប្បធម៌​ បេតិក​ភណ្ឌ​ដ៏សម្បូរ​បែប​នៃ​បណ្ដា​ប្រទេស និងតំបន់ដែនដី​ដែល​ចូ​ល​រួម​ព្រឹ​ត្តិ​ការណ៍កីឡាធំ​បំផុត​នៅទ្វីប​អាស៊ីនេះ។

ពិធីបើ​ក​នេះទទួលបានការចួលរួមរបស់នាដករចំនួន ២០០០ នាក់ តារាចម្រៀង ២០ នាក់ និង​តន្ត្រីករ​ឥណ្ឌូនេស៊ី​រាប់​រយនាក់  រួមជាមួយអ្នកល្បីឈ្មោះជាច្រើននាក់ទៀតនៅទូទាំង​ពីភពលោក សំដៅឧទ្ទេសនាម​ដល់​មិត្តភក្តិ​អន្តរជាតិ​ អំពីភាពស្រស់ស្អាតនៃធម្មជាតិនៅទឹកដីកោះរា​ប់ហ្មឺននេះ។
 
កីឡាកររាប់​ពាន់នាក់មកពី ប្រទេស និងតំបន់ដែនដីចំនួន ៤៥ បានដើរបង្ហែរក្បួនឆ្លងកាត់វេទិការ។ ក្រុម​កីឡា​ករ​​វៀតណាម ស្លៀកពាក់អាវធំពណ៌ក្រហម រីឯ កីឡា​ការិនីល្លៀកពាក់អាវ​ផាយប្រពៃណី។ បន្ទាប់ ពីពិធី​បង្ហូត​​ទង់ជាតិរបស់ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី គឺពាក្ស​ សម្បថរបស់តំណាងអាជ្ញាកណ្តាល និង​កីឡាករ ដោយ​សន្យា​គោរព​ការប្រកួត  ASIAD ប្រកដោយដោយយុត្តធម៌​។
 
ASIAD 2018 ទាក់ទាញការចូលរួមរបស់សមាជិកចំនួន ១៦០០០ នាក់ មកពីក្រុមកីឡាចំនួន ៤៥ ក្នុងនោះ មាន​កីឡាករ​ជាង ១១០០០ នាក់ ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមកីឡាករវៀតណាមមាន ៥២៣ នាក់ ក្នុងនោះ​ កីឡាករមាន ៣៥២ នាក់ ចូលរួមការប្រកួតលើវិញ្ញាសា​ចំនួន​ ៣២៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


 

បណ្តាព័ត៌មានបានផ្សាយ