19/08/2018 10:18 GMT+7 Email Print Like 0

ពិធីបើក ASIAD 2018


 ប៉ូលីសត្រៀមខ្លួនជាស្រេចដើម្បីការពារASIAD។ រូបថត: AP

 មហោស្រព​កីឡាទ្វីបអាស៊ី (ASIAD) ត្រូវបានបើកនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅ​ពហុកីឡាដ្ឋាន​ Gelora Bung Karno ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។ គណៈ​ចាត់​តាំងបានរៀបចំវេទិការដោយទ្រង់ទ្រាយធំ ​ដើម្បី​ពិពណ៌នាអំពីផ្នែកមួយនៃវប្បធម៌នៃប្រទេស រាប់ហ្មឺនកោះនេះ។ ពិធីបើកនឹងចាប់ផ្ដើមនាវេលាម៉ោង ១៩ (ថ្ងៃទី​ ១៨ សីហា) ហើយអូសបន្ថាយក្នុងរយៈពេល ៣ ម៉ោង ដោយមានការចូលរួមរបស់នាដក នាដកាចំនួន ៤០០០​នាក់ តារាចម្រៀងចំនួន ១៨ នាក់ និងតន្ត្រីករ ឥណ្ឌូនេស៊ីរាប់រយនាក់។
 
មហោ​ស្រពកីឡាធំបំផុតទ្វីបអាស៊ីនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ សីហា ដល់ថ្ងៃទី ២ កញ្ញា ដោយ​មាន​ការ​ចួល​រួម​របស់កីឡាករចំនួន ១១០០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ នៅទ្វីបអាស៊ី។ កីឡាករ កីឡាការិនី​នឹង​ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមកីឡាករវៀតណាមចំនួន ៣៥២ នាក់ ចូលរួម ASIAD 2018 ដោយមានគោលដៅដណ្ដើមឲ្យបានមេដាយមាសចំនួន ពី ៣ ដល់ ៥ គ្រឿង។ នៅក្នុងពិធីបើ​កនេះ ​កីឡាករ  Vu Thanh An នឹងកាន់ទង់ជាតិឲ្យក្រុមកីឡាក​រវៀតណាមផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​​

បណ្តាព័ត៌មានបានផ្សាយ