29/05/2017 10:26 GMT+7 Email Print Like 0

ពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧


 ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧ (រូបថតៈ VOV5)

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅទីលាន១០ មិនានៃទីក្រុង Buon Me Thuot មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្តហូជីមិញបានរួមសហការជាមួយខេត្ត Dak Lak រៀបចំពិធីបើកឲ្យ​ដំណើរការយុទ្ធនា​ការយុវជន ​ស្ម័គ្រ​ចិត្ត​​វិស្សមកាល​​ឆ្នាំ​២០១៧។
 
ថ្លែងមតិ​ក្នុង​ពិធីនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានលើកច្បាស់ថា៖
 
“ខ្ញុំស្នើឲ្យ​សម្ព័ន្ធយុវជននានា ជានិច្ចកាលធានាលក្ខណៈកំណត់ទិសដៅក្នុង សកម្មភាព​ស្មគ្រចិត្ត ធ្វើយ៉ាងម៉េច​ដើម្បី​ពង្រីក​ឲ្យបានល្អ​បំផុតួនា​ទីឈាន​មុខ​របស់ យុវជន​នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់​ជាប់ព្រំដែន​និង​កោះ​សមុទ្រ។ ទន្ទឹម ជាមួយគ្នានោះ ត្រូវយកប្រសិទ្ធិភាព​ការងារធ្វើ​ជាឧបករណ៍​ ​វាស់វែង​ក្នុងការវាយ​តម្លៃអំពី ចលនា។​ ជាពិសេស សម្ព័ន្ធយុវជន​កុម្មុយនិស្ត​ត្រូវលើក​ទឹកចិត្ត​ឲ្យសកម្មភាពស្ម័គ្រ ចិត្តក្លាយទៅជាចលនាប្រចាំ សម្រាប់​​សមាជិក​សម្ព័ន្ធ​យុវជន​គ្រប់​រូប”​។
 
លោក​ស្រី Truong Thi Mai ក៏បានស្នើឲ្យក្រសួងស្ថាប័ននានា បង្កលក្ខណៈ ងាយស្រួល​បំផុតដើម្បី​សមាជិកសម្ព័ន្ធ​យុវជន​ទូទាំង​ប្រទេស​បំពេញល្អយុទ្ធនាការ វិស្សមកាលឆ្នាំ២០១៧​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ