19/12/2019 14:59 GMT+7 Email Print Like 0

ពិធីបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម

ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលមានការចូលរួមរបស់ប្រជាជន និងទាហានចំនួន ២ ពាន់នាក់។

លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ គណប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅទស្សនា និងចូលរួមពិធីបើកសម្ពោធ និងប្រគល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកនៅមណ្ឌលសុខភាពមិត្តភាព​កម្ពុជា-វៀតណាមនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនៃប្រទេសកម្ពុជា ដាំដើមឈើអនុស្សាវរីយ៍និងចុះហត្ថលេខាលើការប្រគល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម។ នេះគឺជាមណ្ឌលសុខភាពដែលត្រូវបានក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភកម្ពុជា ដែលមានតម្លៃជាង ៣ ពាន់លានដុង។

ក្រោយពីពិធីនេះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលមានការចូលរួមរបស់ប្រជាជននិងទាហានចំនួន ២ ពាន់នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ