08/05/2018 09:48 GMT+7 Email Print Like 0

ពិធីបើកសម្ពោធបន្ទប់វៀតណាមនៅសកលវិទ្យាល័យកម្ពុជា

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨​ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយ សកលវិទ្យាល័យកម្ពុជាបានប្រារព្ធពិធីបើកសម្ពោធ បន្ទប់វៀតណាមនៅសកលវិទ្យាល័យនេះ។

អញ្ជើញចូលរួមពិធីបើកសម្ពោធនេះ មានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានសកលវិទ្យាល័យកម្ពុជា លោក កៅ គីមហួត។
ក្រោយពីអញ្ជើញទស្សនាបន្ទប់វៀតណាមរួចហើយ លោក Vu Quang Minh ក៏បានពិភាក្សាអំពីអត្ថបទមួយក្រោមប្រធានបទ “វៀតណាម-កម្ពុជា ៖ ចំណងភាតរភាពក្នុងការប្រយុទ្ធនិងជាដៃគូអភិវឌ្ឍន៍” នៅចំពោះមុខនិស្សិត នៃសកលវិទ្យល័យនេះផងដែរ។ គួរបញ្ជាក់ថាសកាលវិទ្យល័យកម្ពុជាជាសកលវិទ្យាល័យឯកជនជួរមុខមួយនៅកម្ពុជា ដោយមានមុខជំនាញបណ្តុះបណ្តាលច្រើន ក្នុងនោះមានឧត្តមភាពយ៉ាងលេចធ្លោក្នុងការបណ្តុះបណ្តាលជំនាញផ្នែកភាសាបរទេស ទំនាក់ទំនងអន្តរជាតិ  គមនាគមន៍ និងបច្ចេកវិទ្យា-បច្ចេកទេសជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ