20/12/2015 12:11 GMT+7 Email Print Like 0

ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង


ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង (Image: VNA)

នាពេលថ្មីៗនេះ នៅរដ្ឋធានី Seoul ស្ថាប័នប៉ូលីសជាតិកូរ៉េខាង​ត្បូង​បាន​រៀបចំ​ពិធី​បើក​សម្ពោធន៍​ការិយា​ល័យ​​ទំនាក់​ទំនងព័ត៌មានវៀតណាម​ (Vietnamese Desk)។ ថ្លែងមតិនៅ​ទីនេះ ឯក​អគ្គ​រដ្ឋ​ទូតវៀត​ណាម​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង លោក Pham Huu Chi បានវាយតំលៃខ្ពស់ ចំពោះការបង្កើតនិងដាក់ឲ្យ​ដំណើរ​ការ​ការិយាល័យ​ ទំនាក់ទំនងព័ត៌មានប៉ូលីសវៀតណាម ដែលមិនត្រឹមតែ​បង្កើន​ទំនាក់​ទំនង​រវាង​ស្ថាប័ន​ប៉ូលីស​ជាតិ​កូរ៉េ​ខាងត្បូង ជាមួយក្រសួងនគបាល​វៀតណាម ប៉ុណ្ណោះទេ ថែមទាំង រួម​ចំណែក​បង្កើន​ទំនាក់​ទំនង​ដៃគូរ​​យុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន មានប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៥ ម៉ឺន​នាក់​កំពុង​ធ្វើការ​នៅវៀតណាម និងប្រជាពលរដ្ឋវៀតណាមចំនួន ១៤ ម៉ឺននាក់​  កំពុងធ្វើការ​នៅកូរ៉េខាងត្បូង។ ការ​បង្កើត​ក្រុមទំនាក់ទំនងព័ត៌មាន រវាងកំលាំង​ប៉ូលីស​នៃប្រទេសទាំង​ពីរ​នេះ ​រួម​ចំណែក​សំខាន់​ក្នុង​កិច្ច​ការ​ពារ​សិទ្ធិ​និងផលប្រ​យោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ