22/09/2015 09:39 GMT+7 Email Print Like 0

ពិធីបើកសម្ពោធគេហទំព័រណ៍អាស៊ានរបស់វៀតណាម


ពិធីបើកសម្ពោធគេហទំព័រណ៍អាស៊ានរបស់វៀតណាម (Image: VOV)

នារសៀល​ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥ នៅ​ទីក្រុង​ហាណូយ ក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​បាន​បើក​សម្ពោធ​គេហទំព័រ​ណ៍អាស៊ាន​វៀតណាម តាម​អស័យដ្ឋាន​ចំនួន​៣​គឺ៖  aseanvietnam.vn  vietnamasean.vn asean.vietnam.vn។ ក្រៅពីភារ​កិច្ចផ្តល់​ព័ត៌មាន​ផ្ទៃក្នុង​ ក្នុងការ​គ្រ​ប់​គ្រង​​អនុវត្ត បណ្ដា​សកម្មភាព​របស់​គណៈកម្មាធិការ បណ្ជាណែនាំព័ត៌មាន​ផ្សព្វផ្សាយ​អាស៊ាន គេហទំព័ព័រណ៍​នេះនៅ​ផ្សព្វ​ផ្សាយ​​អំពីអាស៊ាន​ និងប្រទេសជាសមាជិក​អាស៊ាន​ទាំងឡាយ​ទៀត​ផង។ ថ្លែងមតិនៅ​ពិធីបើក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និងផ្សព្វផ្សាយ​វៀតណាម​ លោក Nguyen Bac Son បានអះអាងថា៖

“រួមជាមួយការបង្កើតសហគមន៍អាស៊ាន ទំនាក់​ទំនង​សហប្រតិបត្តិការរវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អភិវឌ្ឍន៍​កាន់​តែស៊ីជម្រៅជិត​ស្និត ឆ្ពោះទៅ​សហគមន៍​អភិវឌ្ឍន៍​សម្បូររុង​រឿង​ និរន្តភាព​សាមគ្គីភាព​មួយ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​និមួយៗ​ផង និងសហគមន៍ទាំងអស់​ផង។ ការកសាងនិង​បើកសម្ពោធគេ​ហទំព័រណ៍​អាស៊ាន​វៀត​ណាម គឺជាសកម្មភាពជាក់ស្តែង​និងមានអត្ថន័យក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ លើក​កំពស់​ចំណះ​ដឹង​ ស្តីពីអាស៊ាន​ជំរុញការផ្តើមគំនិតការខំ​ប្រឹងប្រែង​របស់​ប្រជាព​ល​រដ្ឋ​ និង​ក្រុមហ៊ុន​ដើម្បី​រួមដៃ​កសាង​សហគមន៍​អាស៊ាន​សន្តិភាព​ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ