02/05/2017 11:13 GMT+7 Email Print Like 0

ពិធីបើកវិថីសៀវភៅនៅទីក្រុងហាណូយ


ពិធីបើកវិថីសៀវភៅនៅទីក្រុងហាណូយ (VOV5)

នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ នៅវិថី 19/12 ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ មន្ទីរព័ត៌មាននិងផ្សព្​វផ្សាយ​ទីក្រុងហាណូយសហការជាមួយ គណៈកម្មាធិការខ័ណ្ឌ Hoan Kiem បានរៀបចំពិធីបើកវិថីសៀវភៅ​ហា​​ណូយ។ បរិយាកាសវិថីសៀវភៅហាណូយមានស្តង់សៀវភៅចំនួន ១៦ ដើម្បីបំរើមិត្តអ្នកអានគ្រប់វ័យ។

ចំណុចពិសេសនៅវិថីសៀវភៅនេះគឺមានស្ថានីយ៍ស្វែងរកព័ត៌មានអេឡិចត្រូនិកសាធារណៈ ដើម្បីមិត្តអ្នកអាននិងភ្ញៀវទេសចរអាចស្វែងយល់អំពីប្រវត្តិសាស្ត្រវប្បធម៌និងទេសចរណ៍នៅទីក្រុងហាណូយផងដែរ។

បណ្ឌិត Nguyen Manh Hung អគ្គនាយកក្រុមហ៊ុនសៀវភៅ Thai Ha បានឲ្យដឹងថា៖        «ខ្ញុំគឺជាអ្នកដំបូងដែលបានផ្តើមឡើងការបង្កើតវិថីសៀវភៅ។​ ទីក្រុងហាណូយបានមានវិថី Hang But (ហាងបិច) នោះគឺត្រូវមានវិថីសៀវភៅទៀត។ ខ្ញុំមានការផ្តើមគំនិតបើកវិថីសៀវភៅចំនួន ៤ ទៀតនៅក្លោងទ្វារបុរាណនៅទីក្រុងហាណូយដូចជា៖ ក្លោងទ្វារ Bac (ប៉ែកខាងជើង) ក្លោងទ្វារ Nam (ប៉ែកខាងត្បូង) ក្លោងទ្វារ Dong (ប៉ែកខាងកើត) និងក្លោងទ្វារ Tay (ប៉ែកខាងលិច)។ យើងខ្ញុំកំពុងស្រាវជ្រាវបើកវិថីសៀវភៅទី ២ នៅខ័ណ្ឌ Cau Giay ប៉ែកខាងលិចទីក្រុងហាណូយ ផងដែរ៕»

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ