02/05/2018 09:49 GMT+7 Email Print Like 0

ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨



ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

នាយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៨ ដោយប្រធានបទ «រឿង​ព្រេងបណ្ដាស្ពាន» បានបើកជាផ្លូវការនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ក្រុមកាំជ្រួចផ្កាប្រទេសម្ចាស់ផ្ទះ Da Nang វៀតណាមនិងក្រុមកាំជ្រួចផ្កាប៉ូឡុញ Firma Surex  បានសម្តែងក្នុងរាត្រីបើកពិធី បើកនេះ។ មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ មានការចូលរួមរបស់ក្រុមចំនួន ៨ រួមមាន៖
វៀតណាម ប៉ូឡុញ ព័រទុយកាល់ បារាំង អាមេរិក អ៊ីតាលី ហុងកុង (ចិន)។ ប្រធានគណៈកម្មាធិការប្រជាជនទី​ក្រុង​ Da Nang លោក Huynh Duc Tho  បានអះអាងថា៖

«មហោស្រពកាំជ្រួចផ្កា Da Nang ២០១៨ នឹងនាំមកនូវរឿងរ៉ាវអំពីវប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណីនិងស្ថាបត្យកម្មលេចធ្លោរបស់ក្រុមប្រកួតប្រជែងចំនួន ៨ មកពីប្រទេសនានាលើពិភពលោក។ ក្រុមនិមួយៗជានិមិត្តរូបឲ្យកំ​ណាត់​ស្ពានមួយដែលកសាងឡើងស្ពានមិត្តភាពតភ្ជាប់សន្តិភាពនិងអនាគត់។»

មហោស្រពកាំជ្រួចផ្កា Da Nang ឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ខែមិថុនាឆ្នាំ ២០១៨ ដោយមានរាត្រីសម្តែងចំនួន ៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ