05/08/2018 07:40 GMT+7 Email Print Like 0

ពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជា


ឧត្តមសេនីយ៍ទោ Tran Quang Phuong ប្រគល់ទឹកប្រាក់ ៣ ពាន់លានដុងដើម្បីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជា

នាព្រឹកថ្ងៃទី ៤ សីហា ឆ្នាំ២០១៨ នៅខេត្តស្ទឹងត្រែងនៃព្ររាជាណាចក្រកម្ពុជា បញ្ជាកាដ្ឋានយោធភូមិភាគទី ៥ នៃ​កងទ័ពប្រជាជនវៀតណាម និងបញ្ជាកាដ្ឋានយោធភូមិភាគទី ១ នៃកងយោធភូមិខេមរភូមិន្ទបានរៀបចំពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍ បញ្ជាការដ្ឋានរណសិរ្ស ៥៧៩។ នេះគឺជាសំណង់វប្បធម៌ដែលមានលក្ខណៈប្រវត្តិសាស្ត្រគំរូ ដោយបង្ហាញនូវសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការកសាង ការប្រយុទ្ធនិងរីកចំរើន នៃអង្គភាពកងទ័ពទាំងពីរ។

សំណង់នេះត្រូវបានសាងសង់លើផ្ទៃដីជិត 1.600 ម៉ែត្រការ៉េ។ នេះគឺជាសំណង់មួយដើម្បីរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះរបបប្រល័យពូជសាសន៍ខ្មែរក្រហម (7 មករា 1979 - 7 មករា 2019)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ