31/08/2015 09:45 GMT+7 Email Print Like 0

ពិធីបើកការជួ្របប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនលើកទី ១៣


ពិធីបើកការជួ្របប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនលើកទី ១៣ (Image: VNA)

នាយប់ថ្ងៃទី២៩ខែសីហាឆ្នាំ​២០១៥ នៅវិថី​បុរាណ Hoi An ខេត្ត Quang Nam ភាគ​កណ្ដាល​វៀត​ណាម បាន​ប្រារព្ធ​ឡើង​ពិធី​​បើក “ការជួបប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុន​លើកទី១៣ ឆ្នាំ២០១៥”។ ព្រឹត្តិការណ៍​នេះ​រួម​មាន​សកម្ម​ភាព​​វប្បធម៌ ប្រពៃណី​របស់​ជប៉ុន​ និងវៀតណាមដូច​ជា៖ របាំ Yasakoi ការសម្តែង​សិល្បៈ​កាត់ ក្រ​ដាស់ Kirigami កា​រ​ប្រឡងថ្វី​ ដៃមុខ​របរ​ឈើវិចិត្តសិល្បៈ Hoi An ជាដើម។ ថ្លែង​មតិ​នៅពិធី​នេះ អគ្គ​ទីប្រឹក្សា​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​វៀត​ណាម​ លោក Yanagi Jun បានឲ្យដឹងថា៖

“ទីក្រុង Hoi An មុន​នេះ ៤ រយ​ឆ្នាំមាន​ជនជប៉ុន​ចំនួន ១ ពាន់​នាក់រស់​នៅ។ ដោយ​មាន​ប្រវត្តិ​សាស្ត្រ​យូរ​អង្វែង​និង​ទំនាក់​ទំនង​មិត្តភាព​ដូច្នេះ ទីក្រុង Hoi An បានរៀប​ចំការជួប​ប្រាស្រ័យ​វប្បធម៌​ចំនួន​១៣លើក។ នេះ​គឺជាលើក​ទី ២​ ហើយ​ដែលខ្ញុំ​មកទស្សនា​នៅទីក្រុង Hoi An ។ ខ្ញុំឃើញ​ថា៖ មានភ្ញៀវទេសចរណ៍​ជប៉ុន​មក​ទស្សនា​នៅទី​នេះជា​ច្រើន​កុះករ​ ដោយសារមានអត្តសញ្ញាវប្បធម៌ជប៉ុន​នៅទី នេះ។ យើង​គប្បី​រក្សា​រនិង​ពង្រីក​ទំនាក់​ទំនង​ដ៏ល្អប្រ​សើរ​នេះ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ