14/02/2017 09:13 GMT+7 Email Print Like 0

ពិធីបួងសួងសួមសេចក្តីសុខដើមឆ្នាំរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែក


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ពោលគឺថ្ងៃទី១៦កើតខែមិគសិរ សាសនិកជិត ២០០ រូបនិងអ្នកដែលស្រឡាញ់ព្រះពុទ្ធសាសនានៅរដ្ឋធានី Praha និងតំបន់ជំវិញនៃសាធារណរដ្ឋឆែកបានចូលរួមក្នុងមហាពិធីបុណ្យដើមនិទាឃៈ​រដូវឆ្នាំរកានព្វស័ក២០១៧ ដោយធ្វើការបួងសួងសូមឲ្យសេចក្តីសុខចម្រុងចម្រើន ប្រទេសជាតិសម្បូរ​ធូរធា ក្នុងឆ្នាំថ្មី។ នេះជាសកម្មភាពប្រចាំឆ្នាំដែលឆ្លុះបញ្ចាំងនូវតម្រូវការខាងស្មារតី មិនអាចខ្វះបានឡើយ​របស់ជនវៀតណាមដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើត។ ព្រះតេជគុណ Thich Thien Bao សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមឲ្យដឹងថា នេះជាពិធីបុណ្យធំបំផុតក្នុងឆ្នាំរបស់​អ្នកកាន់សាសនាព្រះពុទ្ធ។ ព្រះតេជគុណ Thich Thien Bao ចែករំលែកថា៖

“មិនត្រឹមតែជនវៀតណាមនៅសាធារណរដ្ឋឆែកប៉ុណ្ណោះទេ ថែមទាំងជនវៀតណាមនៅបូឡូញនៅហុងគ្រីសនិងនៅប្រទេសដទៃមួយចំនួនទៀតក៏យកចិត្តទុកដាក់ចំពោះពិធីបុណ្យនេះផងដែរ។ ដោយសារ ពួកគេនៅឆ្ងាយពីមាតុប្រទេស ដូច្នេះ គេបានយកឱកាសនេះដើម្បីជួបជុំគ្នា។ អាចនិយាយបានថា វប្បធម៌ជនជាតិនិងវប្បធម៌ព្រះពុទ្ធមានលក្ខណៈផ្សាភ្ជាប់ជាមួយគ្នា។ នោះជាមូលហេតុដែលជនវៀតណាមផ្តោតការយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាពិសេសគឺជននៅឆ្ងាយពីស្រុកកំណើត”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ