17/03/2016 10:30 GMT+7 Email Print Like 0

ពិធីបូកសរុបនៃការបញ្ចប់គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី១៦មិនានៅទីក្រុងហាណូយ ពិធីបូកសរុ​បថ្នាក់​រដ្ឋ​ស្តីពីការបញ្ចប់ គំរោងការណ៍​បង្កើន​និង​ជួសជុល​ប្រព័ន្ធ​បង្គោល​ព្រំដែន​វៀត​ណាម​-ឡាវ បានប្រារព្វ​ដោយមានការ​ចូលរូម របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong រួមទាំងតំណាងក្រសួង​ស្ថាប័ន​មជ្ឈឹម​និងខេត្ត​ជាប់​ព្រំដែន ​នៃ​ប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងពិធីនេះ នា​យករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung និង​សម​ភាគីឡាវ លោក Thongsing​ Thammavong បាន​អះអាង​ថា គំរោង​ការណ៍​នេះជា​សក្ខីភាព​ដ័រស់​រវើក​មួយ​នៃទំនាក់​ទំនង​មិត្តភាព ប្រពៃណី​ចំណងសាមគ្គីភាពពិសេស និងសហប្រតិបត្តិការលើគ្រប់​វិស័យរវាងប្រទេស ទាំងពីរ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព​បូរណភាព​ដែនដី និង​ផលប្រយោជ​ន៍​សមហេតុសមផល របស់គ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ថា គំរោង​ការណ៍​នេះ​ បានរួមចំណែកបង្ករ​លក្ខណៈងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ការជួប​ប្រាស្រ័យ​វប្បធម៌ ទេសចរណ៍រវាងប្រទេសទាំងពីរ តាម​នោះជម្រុញទំនាក់ទំនង​យ៉ាង​ល្អប្រសើរ នៃប្រទេស​ទាំង​ពីរ ។

នៅក្នុងពិធីនេះ ក្រោមការធ្វើក្សិណសាក្សីរបស់នាយករដ្ឋមន្ត្រីទាំងពីរ រូប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក​ Pham Binh Minh និងសម​ភាគី​ឡាវ លោក Thonglun Sisulith បាន​ចុះហត្ថ​លេខា​លើឯក​សារ​គតិ យុត្តិសំខាន់​​ចំនួន២នោះគឺ “ពិធីការស្តីពីខ្សែព្រំដែននិងបង្គោល​ព្រំដែនជាតិ” និង “កិច្ចព្រម​ព្រៀង​ស្តីពីបទ​បញ្ញ​ត្តិ​គ្រប់​គ្រងព្រំដែន និងច្រកទ្វាព្រំដែនលើដីគោករវាង រដ្ឋាភិបាលវៀត​ណាមជាមួយ​រដ្ឋាភិបាល​ឡាវ”​។ នេះជា​ស្នាដៃគួរ​ឲ្យកត់​សម្គាល់ សំដៅអបអរសាទរ​មហាសន្និបាត ទូទាំងប្រទេសលើកទី១២​របស់ បក្ស​កុម្មុយ​និស្តវៀត​ណាម​និង​មហាសន្និបាតលើកទី១០ របស់បក្សប្រជាជន បដិវត្តន៍ឡាវដែលទើបនឹងទទួល​បានជោគ​ជ័យ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ