01/10/2018 09:28 GMT+7 Email Print Like 0

ពិធីបុណ្យ “ព្រះអាទិត្យរះ” ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long

ពិធីបុណ្យវប្បធម៌ជប៉ុនក្រោមប្រធានបទ “ព្រះអាទិត្យរះ” ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ និង​ប្រព្រឹត្តទៅដល់ថ្ងៃទី២១ ខែតុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh ប៉ែកខាងជើងវៀតណាម។


ពិធីបុណ្យនេះមានសកម្មភាពពោរពេញទៅដោយលក្ខណៈវប្បធម៌ជប៉ុនជាច្រើនដូចជាការសម្ដែងក្បាច់គុន Sumo ស្គរ Taiko របាំ Yosakoi ម្ហូបអាហារប្រពៃណី និងល្បែងកំសាន្តប្រជាប្រិយគួរឲ្យទាក់ទាញនានាផងដែរ។ ពិធីបុណ្យវប្បធម៌ “ព្រះអាទិត្យរះ” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ទេសចរណ៍ដ៏វិសេសវិសាលដែលជួយទាក់​ទាញ​ភ្ញៀវទេសចរមកដល់ខេត្ត Quang Ninh។ ពិធីបុណ្យនេះគឺសំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៨ Ha Long – Quang Ninh និងក៏ជាព្រឹត្តិការណ៍អបអរសាទរការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ