11/09/2018 09:41 GMT+7 Email Print Like 0

ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុនលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌អាស៊ីខាងកើត

នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ពិធីបុណ្យតន្ត្រីវៀតណាម ជប៉ុន ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

 ទិដ្ឋភាពនៃកម្មវិធីនេះ (រូបថត៖ TTXVN)


ព្រឹត្តិការណ៍នេះគឺកម្មវិធីជួបប្រាស្រ័យសិល្បៈសំដៅលើកតម្កើងលក្ខណៈស្រស់ស្អាតនៃវប្បធម៌លោកខាងកើតរបស់​ប្រជាជាតិទាំងពីរវៀតណាមនិងជប៉ុនក្នុងអំឡុង ៤៥ ឆ្នាំកន្លងទៅ ដោយស្មារតីឆ្ពោះទៅរកកិច្ចសហប្រតិបតិ្តការ​ ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ ពិធីបុណ្យ តន្ត្រី​វៀត​ណាម​ ជប៉ុន លើកនេះមានការចូលរួមរបស់តារាចម្រៀងល្បីឈ្មោះជាច្រើនរបស់វៀតណាមនិងជប៉ុន។

នៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung និងឯកអគ្គរដ្ឋទូតពិសេសជប៉ុន វៀតណាម ឯកអគ្គរដ្ឋទូតពិសេសវៀតណាម ជប៉ុន លោក Ryotaro Sugi បានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៨ ទំ​នាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម ជប៉ុន បានអភិវឌ្ឍន៍ប្រកបដោយល្អប្រសើរនិងខ្លាំងក្លាគ្រប់​វិស័យ។ នាបច្ចុប្បន្ន ជប៉ុនបានក្លាយទៅជាដៃគូធំមួយរបស់វៀតណាមលើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុងឱកាសរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត មានសកម្មភាពធំៗនិងមានអត្ថន័យជាច្រើនដែលត្រូវបានរៀបចំឡើងនៅប្រទេសទាំងពីរ ក្នុងនោះមានពិធីបុណ្យតន្ត្រីវៀតណាម ជប៉ុននេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ