11/06/2018 10:04 GMT+7 Email Print Like 0

ពិធីបុណ្យផ្លែគូលេន Thanh Ha ឆ្នាំ ២០១៨

ពិធីបុណ្យផ្លែគូលេន Thanh Ha - Hai Duong ឆ្នាំ ២០១៨ បានបើកនាព្រឹកថ្ងៃទី ១០ មិថុនា នៅស្រុក Thanh Ha ខេត្ត Hai Duong។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញចូលរួមនិងថ្លែងមតិ
ក្នុងពិធីបុណ្យផ្លែគូលេន Thanh Ha ឆ្នាំ ២០១៨

នេះជាលើកដំបូង ដែលខេត្ត Hai Duong បានរៀបចំពិធីបុណ្យអំពីផ្លែគូលេនក្នុង គោលបំណងឃោសនាផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីផលិតផលក៏ដូចជាតភ្ជាប់ ពាណិជ្ជសញ្ញាផ្លែគូលេនជាមួយការអភិវឌ្ឍវិស័យទេសចរណ៍​នៅមូលដ្ឋាន។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបុណ្យនេះឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

"នាបច្ចុប្បន្ននេះយើងសប្បាយរីករាយណាស់ពេលដែលផ្លែគូលេន Thanh Ha នៃ ប្រទេសវៀតណាមមានវត្តមាន​នៅ​បណ្តាប្រទេសជាច្រើនរួមទាំងនៅទីផ្សារដែលមានការលំបាកនាំចូលបំផុត។ដោយមានបទពិសោធន៏ក្នុងការ​ដាំដុះនិងថែទាំ តាំងពីមុនមក ឥឡូវនេះគឺជាយុគសម័យនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហេតុដូច្នេះ ហើយប្រជាជន​គប្បីសិក្សាស្រាវជ្រាវដើម្បីអនុវត្តវិធានការថ្មីក្នុងការដាំដុះ ថែទាំ និងកែឆ្នៃ សំដៅឆ្លើយតបនឹងតម្រូវ​ការ​ពាណិជ្ជកម្មដ៏តឹងរឹងដូចជា ផលិតផលដែលផលិតតាមស្តង់ដារអន្តរជាតិ មានប្រភពដើមច្បាស់លាស់ និង សំ​ខាន់ៗគឺយើងត្រូវផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយចេញទៅទីផ្សារ ធ្វើយ៉ាងមេចដើម្បីផលិតផលនេះនាំមកនូវតម្លៃខ្ពស់ជាងនេះទៀតសំរាប់ប្រជាជនផងដែរ។”

ធ្វើកសិកម្មថែរក្សាដំណើរការដើម្បីបំពេញសេចក្តីស្នេហា។យើងត្រូវការច្នៃប្រឌិតការខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់យើងដើម្បីធ្វើឱ្យផលិតផលកាន់តែរីករាលដាលនិងនាំមកនូវតម្លៃ។ ខ្ពស់ជាងសម្រាប់ប្រជាជន»។

គួរបញ្ជាក់ដែរថា នាថ្ងៃទី៩ ខែមិថុនា ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Pereric Hogberg បានអញ្ជើញទៅទស្សនាខេត្ត Hai Duong និងចូលរួមពិធីបុណ្យផ្លែ គូលេន Thanh Ha ឆ្នាំ ២០១៨ ។ លោក Pereric Hogberg បានសំដែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្វើពាណិជ្ជកម្មនិងជួញដូរផ្លែគូលេន ក៏ដូចជា មាន​គោលបំណងនាំចូលផលិតផលនេះមកកាន់ទីផ្សារស៊ុយអ៊ែតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ