19/05/2018 09:47 GMT+7 Email Print Like 0

ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ បានបើកនៅខេត្ត Nghe An


 ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ បានបើកនៅខេត្ត Nghe An

នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៨ ​ភូមិ Kim Lien ស្រុក Na​m Dan ខេត្ត Nghe ​An (ភាគខាង​កណ្តាល​វៀត​ណាម​) បានបើកពិធីបុណ្យភូមិផ្កាឈូក​ ឆ្នាំ ២០១៨។ នេះគឺជាសកម្ម​ភាពមួយដ៏មានអត្ថន័យ ​ដើម្បីរំលឹក​ខួបលើ​ទី​ ១២៨ នៃទិវាកំណើត រ​បស់លោកប្រធានហូជីមិញ (ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ១៨៩០ -​ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៨​)។

ពិធី​បុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ ​មានសកម្មភាពជាច្រើន ដូ​ចជា ការបញ្ចាំងខ្សែ​ ភាពយន្ត​ឯកសារ​អំពី​លោក​ប្រធាន​ហូជីមិញ​ ការរៀបចំបោះជំរុំយុវជន ​ការប្រឡង ច្រៀងភូមិផ្កាឈូកជាដើម​។ អញ្ជើញ​ថ្លែងមតិ​ក្នុងពិធិ​នេះ លោក​ Le Minh Thong​ អនុប្រធានគណះកម្មាធិការ ប្រជា​ជនខេត្ត Nghe An បានអះអាងច្បាស់​ថា៖

"ការ​បើកពិធីបុណ្យភូមិផ្កាឈូកឆ្នាំ​២០១៨ នៅស្រុកកំណើតរបស់ប្រធានហូ​ជីមិញ គឺជា​ឱកាស​ល្អសម្រាប់​ប្រជាជន​ នៅទូទាំ​ងប្រទេសនិយាយ​រួម និង  គណៈកម្មា ធិការប​ក្សប្រជាជ​ន​ខេត្ត Nghe An និយាយ​ដោយ​ឡែក​ ដោយសំដែ​ងនូវការ គោរ​ពយ៉ាងខ្ពង់ខ្ពស់ចំពោះវិញ្ញាណក្ខន្ធ និង ​គុណូបការៈយ៉ាងអនេត ចំពោះលោក ប្រ​ធានហូជីមិញ​ដ៏មហិមា​ ក៏ដូចជា រួមចំណែ​កក្នុងការលើកកម្ពស់ការសិ​ក្សា និងធ្វើតាម​គំរូរបស់​លោកប្រធាន​ហូជីមិញផង​ដែរ។ នេះក៏ជាឱកាស សម្រាប់បក្ស​ ប្រជាជន កងទ័ព ទាំងមូល​ យល់ដឹងកា​ន់តែ​ជាក់​ស្តែង​ថែមទៀត​អំពី កា​រទទួល ខុសត្រូវរបស់ខ្លួនក្នុ​ងការលើកកម្ពស់ប្រពៃណីស្នេហាជាតិ និង គុណធ​ម៌ ”ផឹកទឹក​នឹកប្រភព​ដើម” ដើម្បីពង្រឹងនិងកសាងធ្លុង​សាមគ្គីភាពប្រជាជាតិ ​ដើម្បី ផលបុព្វហេតុប្រជាជន​ប្រកប​ដោយ​សម្បូរ​ធូធារ​ ប្រទេសខ្លាំងក្លា និង​ ប្រជាធិបតេយ្យសមភាពនិ​ងស៊ីវិល័យ​"។

ពិធីបុណ្យ​ភូមិផ្កាឈូក បានក្លាយទៅជា​ពាណិជ្ជសញ្ញាទេសចរណ៍មួយ​របស់​ខេត្ត Nghe An និង​ជាឱកាស​មួយសម្រាប់​ខេត្ត Ngh​e An ធ្វើការផ្សព្វផ្សាយ រូប​ភាពអំពី​ស្រុកកំណើត​របស់​លោកប្រធាន​ហូជីមិញ​ដល់ភ្ញៀវទេសចរ​ក្នុងស្រុក ​និងបរទេស។ នេះក៏ ជាព្រឹត្តិការណ៍​វប្បធម៍ដែលមានសារៈសំខាន់​ក្នុងជីវភាពរស់​ នៅនិង​ស្មារតី​របស់​ប្រជាជន Nghe An។ តាមរយៈ​ពិធីបុណ្យនេះប្រជាជន​នឹង យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅថែម​ទៀតអំពី​ជីវិតបុព្វ​ហេតុបដិវត្តន៍របស់លោកប្រ​ធានហូជីមិញ ព្រមទាំ​ង ផ្សព្វផ្សាយ​និងអប់​រំសតិអារម្មណ៍​របស់ហូជីមិញ​ក្នុងការសិក្សា​ និង ធ្វើតាមគំរូ សីលធម៌​ និងរចនាបថ រប​ស់ប្រធាន​ហូជីមិញ​ដ៏មហិមាផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ