08/04/2018 11:38 GMT+7 Email Print Like 0

ពិធីបុណ្យតែខ្ពង់រាប Moc Chau លើកទី៣បានប្រារព្ធជាផ្លូវការ

នាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅស្រុក Moc Chau ខេត្ត Son La បានបើកពិធីបុណ្យតែខ្ពង់រាប Moc Chau លើកទី៣ ឆ្នាំ២០១៨។

ដើមតែមិនត្រឹមតែជាប្រភេទដំណាំចម្បងនាំមកចំណេញនិងលើកកម្ពស់ជីវភាពសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែម​ទាំងជាការតភ្ជាប់នូវ ប្រពៃណីវប្បធម៌កិសកម្មស្រុក Moc Chau ទៀតផង។លោកស្រី Nguyen Thi Hoa អនុ ប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖

“ដើមតែជាប្រភេទដើមឈើដំណាំចម្បងដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរបស់បណ្តាជនជាតិនៅ​ស្រុក Moc Chau ជាពិសេសគឺកម្មករដាំតែមាន ជីវភាពរស់នៅស្ថិរភាព។ ហេតុដូច្នេះ ការរក្សានិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដើមតែជាលក្ខខ័ណ្ឌសំខាន់ ដើម្បីជួយប្រជាកសិករស្ថិរភាពជីវភាពរស់នៅនិងធ្វើមានលើទឹក ដីស្រុកកំណើត Moc Chau តែម្តង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ