14/04/2016 10:24 GMT+7 Email Print Like 0

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ


កម្មវិធីសំដែងសិល្បៈមួយក្នុងពិធីបុណ្យ (រូបថត៖voh)

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម បាន​រៀបចំពិធីបុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃឆ្នាំ២០១៦។ លោក Le Hung Quoc ប្រធាន សម្ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព​ទីក្រុង​ហូជីមិញ បានផ្ញើពាក្យជូន​ពរឆ្នាំថ្មីជូនដល់មិត្តកម្ពុជា ឡាវ មីយ៉ាន់​ម៉ា​និង​ថៃ។ ពិធី​បុណ្យ​នេះបាន​បង្ហាញ​យ៉ាង​រស់រវើក នូវទំនៀមទំលាប់ ពិធីទទួលឆ្នាំថ្មីរបស់កម្ពុជា ពិធី BunPiMay របស់ឡាវ​ ThingYang របស់ មីយ៉ាន់ម៉ា និង Songkran របស់​ថៃ តាមនោះជួយប្រជាជននៅ​​ទីក្រុ​ងហូជីមិញ យល់​ថែម​ទៀត​អំពី​ពិធី​ពិសិដ្ឋ​នៃប្រទេស​ជិត​ខាង។ ក្នុងពិធីបុណ្យ​នេះនៅមានកម្ម វិធីសំដែង​វប្បធម៌​សិល្បៈ​ជាច្រើន​ដែល​ពោរពេញ​ទៅដោយ​អត្ត​សញ្ញាណវប្បធម៌ របស់ប្រជាជននៃប្រទេសមិត្ត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ