22/02/2018 10:16 GMT+7 Email Print Like 0

ពិធីបុណ្យ Tien Cong របស់ខេត្ត Quang Ninh ក្លាយ​ទៅជាបេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​


 ពិធីទទួលប័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងបើកពិធីបុណ្យ Tien Cong ២០១៨

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ​(ពោលគឺថ្ងៃទី៥នៃបុណ្យចូលឆ្នាំថ្មីប្រពៃ​ណី វៀតណាម) ខេត្ត Quang​ Ninh បានរៀប​ចំពិធីទទួល​ប័ណ្ឌបេតិកភណ្ឌវប្បធម៌អ​រូបីថ្នាក់​ជាតិ និងបើកពិធីបុណ្យ​ Tien Cong ២០១៨។ ​នេះជាពិធី​បុណ្យ “ដង្ហែមនុស្ស” ដ៏វិសេសវិសាលពោរពេញ ទៅដោ​យវប្បធម៌​ប្រពៃណីរបស់ប្រជា ​ជន​ខេត្ត Quang Ninh​ ។
 
បង្កើតនាសតវត្សទី១៧ ពិធីបុណ្យ Tie​n Cong សំដៅតបស្នងសង គុណទេវតា​ចំនួន​១៧អង្គនិងសម្តែង​នូវ​កត្តញូ​រ​ចំពោះជីដូន​ជីតា។ លក្ខណៈវិសេសវិសាលនៃពីធី បុណ្យនេះជាការ​ដង្ហែលោកតាចាស់អាយុពី៨០ដល់១​០០ឆ្នាំទៅ​កាន់ទីស្ការៈ​បូជា Tien Cong បង្កើតឡើងពិធីបុណ្យ “​ដង្ហែមនុស្សដ៏វិសេសវិសាល”​។ លោក Nong Quoc Thanh អនុ​ប្រធាន​នាយកដ្ឋានបេតិកភ័ណ្ឌ ក្រសួ​ងវប្បធម៌និងទេសចរ​ណ៍ អះ​អាង ថា៖  
 
​“នេះជាពិធីបុណ្យមួយមានល​ក្ខណៈវិសេសវិសាលមិនត្រឹមតែនៅខេត្ត​ Quang Ninh ដោយឡែកទេ ថែមទាំ​ង​លើ​ទូទាំង​​ពិភពលោក​ទៀត ផង។ ពិធីដង្ហែមនុ​ស្សនៅរស់  ជារូបភាព​លើក​ដំកើង​លក្ខណៈ​វិសេសវិសាល​ដែលមាន​តែមួយ​គត់​របស់វៀត​ណាម។ យើងខ្ញុំសង្ឃឹមថា ការ​ដាក់បញ្ចូន​បេតិកភណ្ឌ​នេះទៅក្នុង​បញ្ជីឈ្មោះ​បេតិ​កភណ្ឌវប្បធម៌​ អរូបីថ្នាក់ជាតិ នឹងរួមចំណែកឲ្យ​សហគមន៍ប្រជាជនក៏ដូចជារដ្ឋ​អំណាច​គ្រប់ជាន់ថ្នាក់ មាន​វិធាន​ការ និងសកម្មភាពជាក់ស្តែងសម្រាប់អភិ​រក្សបេតិកភណ្ឌនេះ”៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ