02/10/2017 09:48 GMT+7 Email Print Like 0

ពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧បាន បើកយ៉ាងមហោឡារិកនៅខេត្ត Tuyen Quang

ពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០១៧បានបើកយ៉ាងមហោឡារិកនាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីលាន Nguyen Tat Thanh ទីក្រុង Tuyen Quang នៅខេត្ត Tuyen Quang។ 


អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh តំណាងថា្នក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹម តំណាងអន្តជាតិ រួមទាំងប្រជាជននិងភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។ ចំណុចលេចធ្លោនៃពីធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧គឺកម្មវិធី “រាត្រីបុណ្យ Thanh Tuyen” ដោយមានការតាំងបង្ហាញរូបចង្កៀងគោមជាង ៦០ គ្រឿងដ៏ស្អាតអស្ចារ្យគួរឲ្យទាក់ទាញ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរៀបចំពិធីបុណ្យ Thanh Tuyen ជាពិធីបុណ្យសំពះព្រះខែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលដោយឡែករបស់ខេត្ត Tuyen Quang​។  លោកស្រីអញ្ជើញថ្លែងដូច្នេះថា៖    

“ដើម្បីពង្រីកនូវអត្ថន័យនិងប្រសិទ្ធភាពនៃព្រឹត្តិការណ៍នេះ នាពេលខាងមុខ ខ្ញុំស្នើឲ្យបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Tuyen Quang បន្តផ្តោតការយកចិត្តទុកដាក់លើការងារអប់រំសតិអារម្មណ៍នយោបាយអំពីប្រពៃណី​ប្រវត្តិសាស្ត្ររបស់ស្រុកខ្លួន ប្រមូលផ្តុំគ្របប្រភពកម្លាំង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស ពង្រឹងធានាសន្តិសុខការពារជាតិ កសាងប្រព័ន្ធនយោបាយរឹងមាំ។ ទន្ទឹមជាមួយគ្នានោះ គប្បីផ្តោតសំខាន់លើការពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនជាតិខ្លួន បំពេញល្អការងារធានាសន្តិសុខសង្គម ថែទាំជនក្រី​ក្រនៅតំបន់ឆ្ងាយដាច់ស្រយាលនិងជនជាតិភាគតិចផងដែរ”។
ក្នុងឱកាសនេះដែរ លោកស្រី Dang Thi Ngoc Thinh បានជូនអំណោយជាប្រាក់ចំនួន ៣០០ លានដុងនិងកង ១០០ គ្រឿងចំពោះក្រុមកុមារដែលមានស្ថានភាពលំបាកប៉ុន្តែសង្វែករៀនសូត្រពូកេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

 


បណ្តាព័ត៌មានបានផ្សាយ