26/11/2015 12:40 GMT+7 Email Print Like 0

ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី ២ តំបន់ដីសណ្តទន្លេ Cuu Long


ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី ២ តំបន់ដីសណ្តទន្លេ Cuu Long (Image: soctrang.vn)

នាយប់ថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ២០១៥ ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី២តំបន់ដីសណ្តទន្លេ Cuu Long បានបើកជាផ្លូវការនៅទីក្រុង Soc Trang (ភាគខាងត្បូងវៀតណាម) ក្រោមប្រធានបទ «Soc Trang សប្បាយរីករាយរដូវពិធីបុណ្យ»។ នេះគឺជាពិធីបុណ្យវប្បធម៌កីឡាទេសចរណ៍ដើម្បីឧទ្ទេសនាមសក្តានុភាពខាងសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍នៃខេត្ត Soc Trang និងជានិមត្តិរូបនៃស្មារតីសាមគ្គីភាពជាតិ។ លោក Quach Viet Tung អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Soc Trang បានឲ្យដឹងថា៖

«យើងខ្ញុំសង្ឃឹមថានឹងពង្រីកសាមគ្គីជាតិក៏ដូចជាអត្តសញ្ញាណប្រពៃណីរបស់ប្រជាជាតិ។ យើងខ្ញុំក៏បានបង្កើតឨកាសផ្លាស់ប្តូរពាណិជ្ជកម្មក៏ដូចជាជួបប្រា ស្រ័យវប្បធម៌រវាងតំបន់ផ្សេងៗ ជាពិសេសក្នុងក្របខ័ណ្ឌតំបន់ដីសណ្តទន្លេ Cuu Long។ តាមរយៈនោះ យើងខ្ញុំជឿជាក់ថា៖ ទេសចរណ៍នៅខេត្ត Soc Trang នឹងត្រូវបានពង្រីកភាពវិសេសវិសាលរវាងប្រពៃណីនិងភាពទំនើបរបស់ខ្លួនដើម្បី បង្កើតការបោះជំហានយ៉ាងខ្លាំងលើវិស័យទេសចណ៍ថែមទាំង៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ