05/03/2018 09:12 GMT+7 Email Print Like 0

ពិធីបុណ្យអាវផាយនៅទីក្រុងហូជីមិញ


អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Tran Vinh Tuyen
បានស្លៀកពាក់អាវផាយ ថ្លែងមតិក្នុងពិធីបើក (រូបថត៖ Tuoi Tre)

 

នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ នៅវិថីដើរថ្មើជើង Nguyen Hue ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសម្ដែងអាវផាយក្រោមប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ដោយមានការចូលរួម​របស់កម្មាភិបាល និយោជិត សមាជិកសមាគមន៍នារីនិង សិស្សានុសិស្ស និស្សិតចំនួន៣០០០នាក់។ នេះជាសកម្មភាព​មួយ ក្នុងក្របខ័ណ្ឌពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៥ឆ្នាំ២០១៨។


មុននោះ នាយប់ថ្ងៃទី៣ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ បានប្រារព្ធឡើងក្រោមប្រធានបទ “គួរឲ្យចាប់​ចិត្ត​អាវផាយទីក្រុងហូជីមិញ”។ លោក Bui Ta Hoang Vu នាយកមន្ទីរវប្បធម៌ទីក្រុងហូជីមិញ ប្រធានគណៈចាត់តាំង​ពិធីបុណ្យលើកនេះ បានឲ្យដឹងថា៖

“ឆ្នាំ២០១៨ គម្រប់រយៈពេល៥ឆ្នាំដែលពិធីបុណ្យអាវផាយត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ។ យើងខ្ញុំបានអញ្ជើញអ្នករចនាម៉ូដម៉ូដែល និងអ្នកផលិតអាវផាយជាច្រើនមកចូលរួមព្រឹត្តិការណ៍នេះ។ ពិសេសគឺមានការ​ជួយ​ជ្រោមជ្រែងរបស់បណ្ដាសាលារៀននិងស្ថាប័នក្នុងទីក្រុងទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ