28/09/2015 09:39 GMT+7 Email Print Like 0

ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ


ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ (VNP)

នារសៀល​ថ្ងៃទី២៦​​ខែកញ្ញាឆ្នាំ​២០១៥ នៅក្រុង​ហាណូយ ស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំនៅវៀត​ណាម ​បាន​ប្រារព្ធ​ឡើង​ពិធី​បុណ្យ​វប្បធម៍​រុស្ស៊ី ការ​ចាប់​អារម្មណ៍​ប្រទេស​រុស្ស៊ី។ ថ្លែង​មតិនៅពិធីបើក អនុប្រ​ធាន​នាយក​ដ្ឋាន​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ ក្រសួងវប្បធម៍កីឡា និង​ទេសចរណ៍ វៀតណាម លោក Le Ngoc Dinh បាន​សង្កត់ធ្ងន់​ថា ពិធី​បុណ្យវប្បធម៍​រុស្ស៊ីនៅ​វៀតណាម​លើកនេះ ជាព្រឹត្តិការណ៍ធំមាន​អត្ថន័យ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជួប​ប្រាស្រ័យ​​វប្បធម៍ រវាងប្រទេសទាំងពីរ។ ដោយ​រាល់កម្ម​វិធីទស្សនីយ៍ភាពរបាំ​តូរតន្ត្រី​ ជា​ពិព័ណ៌​គំនូរ​ទស្សនិក​ជនវៀត​ណាម​ជាថ្មី​ម្ដង​ទៀតមាន​ ឱកាសកំសាន្ត​រាល់​តំលៃវប្បធម៍ ​វិសេស​វិសាល​របស់​រុស្ស៊ី​។

រីឯឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov បានអះអាង​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ​ក្នុងនោះ​កិច្ច​សហការ​ជួប​ប្រាស្រ័យ​ ក្នុង​វិស័យ​វប្បធ​ម៍​ជានិច្ចកាល​មានសារៈ​ដ៏សំ​ខាន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ