14/12/2015 09:51 GMT+7 Email Print Like 0

ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥

ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥

ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ ត្រូវបានប្រារព្វឡើង​ នាថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ នៅ​ទី​ក្រុង Da Nang (ភាគ​កណ្ដាល​វៀត​ណាម) ក្នុងឱកាស​រំលឹកខួប​អនុស្សាវរីយ៍ លើក​ទី២៣ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម​-កូរ៉េខាងត្បូង​(ថ្ងៃទី២២ ធ្នូ )។ នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង Da Nang​លោក​ Dang Viet Dung បានអះអាង​ថា៖ ក្នុងរយៈពេល២៣ឆ្នាំ ទំនាក់ទំនងវៀត​ណាម​និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ពង្រឹង​និងពង្រីក​ជានិច្ច លើគ្រប់វិស័យ ដែលក្នុង​នោះ ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទែស​ទាំង​ពីរ​បាន​ប្រព្រឹត្តិ​ទៅយ៉ាង​ផុល​ផុស ដោយ​សកម្មភាពជាច្រើន។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ ប៉ុន្មាន​ឆ្នាំជិត​ៗ​នេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang និងកូរ៉េខាងត្បូង​ បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សកម្មភាព​វប្បធម៌ វិចិត្រសិល្បះជាច្រើនរបស់កូរ៉េ​ខាងត្បូង ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang ហើយ​ទាក់​ទាញ​ការ​យកចិត្តទុក​ដាក់ជាច្រើន របស់ប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង។ ឯកអគ្គរដ្ឋទូតកូរ៉េខាង​ត្បូង​ប្រចាំ​នៅវៀត​ណាម លោក Jun Dae Joo បានអះអាងថា៖ Da Nang គឺជាទីក្រុង​សកម្ម ដោយ​មាន​សក្តានុភាព​សហ​ប្រតិបត្តិ​ការសេដ្ឋកិច្ចជាច្រើន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ