
ពិធីបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិចាមឆ្នាំ ២០១៦ (Image: baotintuc.vn)
នាយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម បានបើក ជាផ្លូវការពិធីបុណ្យវប្បធម៌កីឡា និងទេសចរណ៍ជួនរួមជាតិចាមឆ្នាំ២០១៦ ។ ថ្លែងមតិនៅទី នេះ លោក Huynh Vinh Aiអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ ថា៖
«ពិធីបុណ្យត្រូវបានរៀបចំឡើងសំដៅរំលឹកខួបព្រឹត្តិការណ៍នយោបាយសំខាន់របស់ ប្រទេសជាតិព្រមទាំង ជាឱកាសផ្សព្វផ្សាយវប្បធម៌ប្រពៃណី របស់ជនរួមជាតិចាមជាមួយ មិត្តភ័ក្តនៅក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចថែទាំជីវភាពខាងសម្ភរៈ និងស្មារតីសំរាប់ប្រជាពលរដ្ឋ។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍មានគោលបំណងបន្ត ទទួលបានការចូលរួមនិងកិច្ចសហការ របស់តំបន់រដ្ឋាភិបាលនិងសហគមន៍ជនរួមជាតិចាម ក្នុងការងារអភិរក្សពង្រឹងនិងពង្រីកវប្បធម៌ជាតិ៕»
តាម VOV5 - វិទ្យុសម្លេងវៀតណាម