25/09/2017 10:14 GMT+7 Email Print Like 0

ពិធីបុណ្យម្ហូបអាហារតាមដងវិថីវៀតណាមនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី

ក្នុងរយៈពេលពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល “ហាណូយ-ម៉ូស្គ” (រុស្ស៊ី) ពិធីបុណ្យម្ហូបអាហារតាមដង វិថីវៀតណាមបានរៀបចំឡើងជាលើកដំបូងទាក់ទាញការចូលរួមរបស់ភ្ញៀវរុស្ស៊ីនិង វៀត​ណាម​​មកទស្សនាជាច្រើនកុះករ។ 

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅ ចំទៅនឹងឱកាសរំលឹកខួបលើកទី ១.១១៥ទិវាបង្កើតប្រទេសរុស្ស៊ី។ ម្ហូបអាហារបានតាំងបង្ហាញនិងលក់នៅទីនេះជាមុខម្ហូបពេញនិយមនៅវៀតណាម រួមមាន នំបុ័ង នុំ Cuon នុំបញ្ចុកសាច់គោហ្វេ នុំសំពះព្រះខែ បង្អែមនិងផ្លែឈើច្រើនប្រភេទ។ អតិថិជន រុស្ស៊ីមានការជក់ចិត្តជាមួយរស់ជាតិរបស់ម្ហូប​វៀត​ណាម​។ នេះជាឱកាសសម្រាប់ផ្សព្វផ្សាយដល់អតិថិជនរុស្ស៊ីអំពីម្ហូបវៀតណាម ជួយឲ្យគេយល់ច្បាស់អំពី លក្ខណៈ​វប្បធម៌ទឹកដីនិងមនុស្សវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 


បណ្តាព័ត៌មានបានផ្សាយ